Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្នាក់​ម្តង​! រុស្សី​ចោទ​អា​មេ​រិច​ថា ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​ខ្លួន​

spot_img

ប្រទេស​រុស្សី បាន​ចោទប្រកាន់ អា​មេ​រិច​ថា កំពុង​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​របស់​ខ្លួន​។ រុស្សី​ក៏​ធ្លាប់​ត្រូវ​អា​មេ​រិច​ចោទប្រកាន់ថា បាន​ជ្រៀក​ជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច កាលពី​ចុងឆ្នាំ ២០១៦ ដើម្បី​ធ្វើឲ្យ​លោក ដូ​ណា​ល់ ត្រាំ​ឈ្នះ​ការបោះឆ្នោត​តាម​ការចង់បាន​របស់​ខ្លួន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ CNN​។

​ប្រទេស​រុស្សី និយាយថា រតនាគារ​អា​មេ​រិច​អាច​នឹង​ពង្រីក​ទណ្ឌកម្ម​ខ្លួន​ប្រឆាំង​នឹង​ទីក្រុង មូ​ស្កូ ជុំវិញ​ការចោទប្រកាន់​រុស្សី​ថា​ជ្រៀតជ្រែក​ចូល​កិច្ចការ​បោះឆ្នោត​អា​មេ​រិច គឺជា​ប៉ុនប៉ង​ដ៏​ច្បាស់ និង​ផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​រំខាន​ដល់ ការបោះឆ្នោត​ប្រធានាធិបតី​ក្នុងប្រទេស រុស្សី​ក្នុងពេល ២​ខែ​ទៀត​នេះ​។​

​ការចោទប្រកាន់​ពី​រុស្សី​បាន​កើតឡើង ក្រោយពេល​រតនាគារ​អា​មេ​រិច បាន​បញ្ជូន​បញ្ជី​ឈ្មោះ​អ្នក​ជំនួញ​រុស្សី និង​ព៌តមាន​លំអិត​ពី​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយនឹង ប្រធានាធិបតី​រុស្សី ពូ​ទីន ទៅ​​សភា​អា​មេ​រិច​។​

​អ្នកនាំពាក្យ​វិមាន​ក្រែ​មឡាំង Dmitry Peskov បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​ដូច្នេះ​ថា “​ពួក​យើង​គិតថា នេះ​គឺ​ជា​ការប៉ុនប៉ង​ដ៏​ច្បាស់ និង​ផ្ទាល់ ដែល​សកម្មភាព​ពេលខ្លះ វា​គាំប់​ជួន​ទៅនឹង​​ការបោះឆ្នោត​របស់​ពួកយើង ដើម្បី​ធ្វើឲ្យ​មាន​ឥទ្វិពល​លើ​វា​”​។​

​សូមបញ្ជាក់​ថា រុស្សី​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី នៅក្នុង​មិនា​ខាងមុខនេះ ប៉ុន្តែ​មេ​ដឹក នាំ​បក្សប្រឆាំង​រុស្សី​ដ៏​ល្បី Alexei Navalny ត្រូវបាន​អាជ្ញាធរ​ចាប់​ខ្លួន​ដោយសារ​រៀបចំ ធ្វើការ​តវ៉ា ខុសច្បាប់​។ លោក ក៏​ត្រូវ​បាន​ហាមប្រាម​មិនឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ដែរ​៕ សុភ័ក្ត្រ

 

spot_img
×