Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietjet ឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​ល្អ​បំផុត ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​នៅ​អាស៊ី​» ពីរ​ឆ្នាំ​ជាប់​គ្នា​

spot_img

​ហូជីមិញ​៖ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២០ – ក្រុមហ៊ុន​អាកាសចរណ៍​យុគសម័យ​ថ្មី Vietjet ត្រូវបាន​ប្រកាស​ជា​ជ័យលាភី​ក្នុង​ពានរង្វាន់ «​ក្រុមហ៊ុន​ល្អ​បំផុត​ទាំង ៥០ ដែល​គួរ​ឲ្យ​ចង់​បម្រើ​ការងារ​នៅ​អាស៊ី​» រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា ហើយ សមិទ្ធិផល​នេះ​ទទួលបាន​ដោយសារ ការវិនិយោគ​ដ៏​រឹងមាំ​លើ​បុគ្គលិក និង​ការ​ប្ដេ​ជា្ញ​ចិត្ត​របស់ខ្លួន ក្នុងការ​លើកកម្ពស់​សុ​ខុ​មាល​ភាព និង​ការចូលរួម​ពី​និ​យោ​ជិ​ក ដែល​ធានា​ឲ្យ​បាន​នូវ​ភាពជោគជ័យ​បន្ថែមទៀត​របស់​ក្រុមហ៊ុន​។​

​ពានរង្វាន់​នេះ​ត្រូវបាន​ប្រកាសឡើង​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​ធនធានមនុស្ស​នៅ​អាស៊ី​ប្រចាំឆ្នាំ​២០២០ (HR Asia Awards 2020) រៀបចំឡើង​ដោយ​ទស្សនា​វ​ដ្តី HR Asia Magazine ធ្វើឡើង​នៅក្នុង​ទីក្រុង ហូជីមិញ ប្រទេស​វៀតណាម​។ ព្រឹត្តិការណ៍​នេះ​បានផ្តល់​កិត្តិយស​ដល់​ក្រុមហ៊ុន និង សហគ្រាស​ឈានមុខ​គេ​ជាច្រើន​ទៀត ដែល​បានផ្ដល់​បរិយាកាស​ការ​ងារ​ល្អ​បំផុត​នៅ​ទូទាំង​ទ្វីបអាស៊ី ដូចជា ក្រុមហ៊ុន​កូ​កា​-​កូ​ឡា (Coca Cola) ធនាគារ ស៊ីន​ហាន​(Shinhan) ធនាគារ Techcombank ល​។​

​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Vietjet លោក Luu Duc Khanh បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​សប្បាយចិត្ត​ដែល​ទទួលបាន​ពានរង្វាន់​នេះ​។ ក្រុមហ៊ុន Vietjet តែងតែមាន​មោទនភាព​ចំពោះ​អ្នកដឹកនាំ​របស់​យើង ដែលមាន​ធនធានមនុស្ស​ប្រកបដោយ​បទពិសោធន៍ គុណភាព​ខ្ពស់ វិជ្ជាជីវៈ​និង​ខិតខំ​បម្រើ​ការងារ រួមជាមួយ បរិយាកាស​ការងារ​ស្មើភាព​គ្នា មាន​គោលការណ៍​ធនធានមនុស្ស​ល្អៗ ឱកាស​ស្មើគ្នា និង​ផ្ដល់ឱកាស​ឡើង​ដំណែង​គ្មាន​កំណត់​សម្រាប់​បុគ្គលិក​ទាំងអស់​ផងដែរ​។ ពួកគេ​គឺជា​គន្លឹះ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Vietjet នាពេល​បច្ចុប្បន្ននេះ និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​និង​ជាការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​របស់​ក្រុមហ៊ុន​នាពេល​អនាគត​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ជាង ៦ ០០០ នាក់ របស់​ក្រុមហ៊ុន Vietjet ទាំងអស់ និង​សូម​កោតសរសើរ​ចំពោះ​រាល់​សាមគ្គីភាព និង​ការខិតខំ រួមទាំង​កិច្ចសហប្រតិបត្តិការ​រ​បស់​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន Vietjet ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន Vietjet ទទួលបាន​ពានរង្វាន់​កិត្តិយស​អន្តរជាតិ ជាច្រើន​ដូចជា​ពានរង្វាន់ «​ក្រុមហ៊ុន​និយោជក​ល្អ​បំផុត​ក្នុង​អាស៊ី​ឆ្នាំ​2019» ពានរង្វាន់ «​ម៉ាក​យីហោ​ឈានមុខ​គេ​នៅ​អាស៊ី​» ក្នុងចំណោម​ម៉ាក​យីហោ​កំពូល​ទាំង ៥០០ និង ពានរង្វាន់ ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ទាំង ៥០ នៅលើ​ពិភពលោក ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​និង​ប្រតិបត្តិ​ការល្អ ទទួលស្គាល់​ដោយ​ទិនានុប្បវត្តិ AirFinance​។​

​ទាក់ទង​នឹង​ការបណ្តុះបណ្តាល និង​ការជ្រើសរើស​បុគ្គលិក ក្រុមហ៊ុន Vietjet តែងតែ​ផ្តោតលើ​ការបង្កើត​ធនធានមនុស្ស​ឲ្យ​បាន​រឹងមាំ និង​វិនិយោគ​លើ​បុគ្គលិក ដែលជា​អ្នកដើរ​តួនាទី​យ៉ាងសំខាន់​នៅក្នុង​សកម្មភាព​ទាំងអស់​របស់​ក្រុមហ៊ុន​។ ដោយមាន​គោលបំណង​ក្នុងការ​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​នៅ​ពាសពេញ​ពិភពលោក និង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ពិភពលោក​នាពេល​អនាគត ក្រុមហ៊ុន Vietjet ខិតខំ​បង្កើត​ឱកាស​អភិវឌ្ឍន៍​គ្មាន​ដែន​កំណត់ សម្រាប់​និ​យោ​ជិ​ក​របស់ខ្លួន តាមរយៈ​ការផ្ដល់ប្រាក់​ឈ្នួល​ខ្ពស់ និង​បរិយាកាស​ការងារ​មាន​ភាព​រាក់ទាក់​។

​នៅក្នុង​បរិបទ​ដ៏​ស្មុគស្មាញ​នៃ​ការរីក​រាលដាល​នៃ​រី​រុស​កូ​វីដ ១៩ ក្រុមហ៊ុន Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​កម្រ​មួយ​ដែល​រក្សាបាន​ស្ថេរភាព​កម្លាំង​ពលកម្ម និង​បាន​យក​ឱកាស​នេះ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល និង​កម្មវិធី​អភិវឌ្ឍន៍​ដើម្បី​បង្កើន​ជំនាញ​បច្ចេកទេស​ដល់​និ​យោ​ជិ​ក​របស់ខ្លួន អំឡុងពេល​នៃ​ការរក្សា​គម្លាត​ពីគ្នា​។
​ក្រុមហ៊ុន Vietjet ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​រក្សាបាន​នូវ​គោលការណ៍​សុខុមាល​ភាពល្អ​បំផុត​សម្រាប់​និ​យោ​ជិ​ក ក្រោម​វីរុស កូ​វីដ ១៩ នោះ​គឺ​ដោយសារ​សមត្ថភាព​នៃ​អភិបាលកិច្ច លទ្ធផល​អាជីវកម្ម​ដ៏​រឹងមាំ និង​មូលដ្ឋានគ្រឹះ​ហិរញ្ញវត្ថុ​រឹងមាំ​។​

​ពានរង្វាន់​ធនធានមនុស្ស​ប្រចាំ​អាស៊ី (HR Asia Awards) គឺជា​ពានរង្វាន់​កិត្តិយស​ប្រចាំឆ្នាំ​ដ៏​ល្បី​មួយ សម្រាប់​ធនធានមនុស្ស​នៅក្នុង​តំបន់​អាស៊ី​។ ពានរង្វាន់​នេះ​ផ្តល់​កិត្តិយស​ដល់ ក្រុមហ៊ុន និង សហគ្រាស​ឈានមុខ​គេ​ដែល​ផ្តល់នូវ​គោលការណ៍​សុខុមាលភាព​ទាក់ទាញ បរិយាកាស​ការងារ​ល្អ និង​កម្មវិធី​បណ្តុះបណ្តាល​ទៀងទាត់​និង​កម្មវិធី​អភិវឌ្ឍន៍​៕

ដោយ៖CEN

spot_img
×