Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ពល​រ្ឋ​ដ​ទីទ័លក្រ​ចំនួន​២​គ្រួសារ នៅ​ស្រុក​២​ផ្សេងគ្នា ទទួល​អំណោយ​របស់​ក្រុម​ចលនា​យុវជន​កម្ពុជា​១៥៧​សាខា​ខេត្តតាកែវ

spot_img

​តាកែវ​៖ ដោយ​មើលឃើញ​ពី​ភាពលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ចាស់ជរា កំពុងមាន​ជីវភាព​ខ្វះខាត ចំនួន​២​គ្រួសារ នៅ​ស្រុក​ទ្រាំង និង​ក្រុង​ដូន​កែវ នៅ​រសៀល​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ​២០២០ នេះ ក្រុមការងារ​ចលនា​យុវជន ១៥៧ សាខា​ខេត្តតាកែវ ដែល​ដឹកនាំ​ដោយ​លោក អេង ប៉​ជាក អនុប្រធាន តំណាង​ឲ្យ​លោក កែវ វ៉ា​ន្នី ដែលជា​ប្រធាន​ចលនា​យុវជន ១៥៧ សាខា​ខេត្តតាកែវ រួមជាមួយ​ក្រុមការងា​របា​ន​ចុះ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន ចុះ​ចែក​អំណោយ​ដល់​ពួកគាត់​នៅតាម​ខ្នង​ផ្ទះ ដើម្បី​ជួយ​ដោះស្រាយ​នៅ​ទុក​លំបាក​របស់​ពួកគាត់​អោយបាន​មួយគ្រា ។​

​លោក អេង ប៉​ជាក បាន​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ក្រុមការងារ​ចលនា​យុវជន ១៥៧​ខេត្តតាកែវ បានធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន លើ​សកម្មភាព​មនុស្សធម៌​នេះ ដែល​ដឹកនាំ​ដោយ​លោក កែវ វ៉ា​ន្នី ជា​ប្រធាន​លោក​តែងតែ​ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើការ​សហការ ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្វែងរក ចំពោះ​ពលរដ្ឋ​ក្រីក្រ​ពិត ចាស់ជរា និង​ជន​ពិការភាព ដែល​មិនមាន​លទ្ធភាព​ផ្គត់ផ្គង់​លើ​ជីវភាព​រស់នៅ​របស់ខ្លួន ហើយ​ក្រុមការងារ​នឹង​ចុះ​យក​អំណោយ​សប្បុរសធម៌​ទាំងនោះ ទៅ​ចែកជូន​ដល់​ពួកគាត់​នៅតាម​ខ្នង​ផ្ទះ​តែម្តង ។

​លោក អេង ប៉​ជាក បន្តថា សកម្មភាព​មនុស្សធម៌​នេះ គឺធ្វើឡើង​ដើម្បី​រួមចំណែក​ជាមួយនឹង​រាជរដ្ឋាភិបាល លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ ១៩ ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ពួកគាត់ ដែល​កំពុង​ជួបប្រទះ​នៅ​ជីវភាព​ខ្វះខាត នៅក្នុង​អំឡុង​ពេលដែល​ផ្ទុះ​នៅ​ជំងឺ​កូ​វីដ​នេះ​នៅ​ទូទាំង​ពិភពលោក ៕

​ដោយ​: តាកែវ​

spot_img
×