Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Cellcard ប្រគល់​រង្វាន់​ដល់​អ្នកឈ្នះ​រង្វាន់​១០​ម៉ឺន​ដុល្លារ ដល់​អតិថិជន​នៅ​បាត់ដំបង​

spot_img

​បាត់ដំបង​៖ ក្រុមហ៊ុន Cellcard បានប្រគល់​រង្វាន់ អ្នកឈ្នះ​Cellcard ចំនួន ១០​ម៉ឺន​ដុល្លារ ដល់​អតិថិជន​នៅ​ក្រុង​បាត់ដំបង​។ អ្នកស្រី ខា ទៀង ស្ថិតក្នុង​វ័យ ៧៨​ឆ្នាំ គឺជា​អតិថិជន ទី​២៧ ក្នុង​ឆ្នាំ​២០២០​នេះ ដែលមាន​សំណាង​ទទួលបាន​នូវ​ទឹកប្រាក់​ចំនួន​១០ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Cellcard បន្ទាប់ពី​អ្នកស្រី​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ដែល​ពេញនិយម​របស់​ក្រុមហ៊ុន​Cellcard បន្ទាប់ពី​អ្នកស្រី​បាន​ទូរស័ព្ទ​ទៅកាន់​លេខ​៨៨៨៨ ហើយ​តំណាង​ក្រុមហ៊ុន​បាន​នាំយកទៅ​ប្រគល់ជូន​ដល់​គេហដ្ឋាន​ផ្ទាល់​របស់​អ្នកស្រី នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​និង ខេត្តបាត់ដំបង កាលពី​ថ្ងៃអាទិត្យ​ទី​៥ ខែកក្កដា ឆ្នាំ​២០២០ ។

​ក្រុមហ៊ុន សែ​ល​កាត បានធ្វើ​ការចែក​រង្វាន់​លុយ​សុទ្ធ $10,000 ជា​រៀងរាល់ថ្ងៃ​។ ច្រើនពេក ពិបាក​ជឿ​មែន​ទេ​? ប៉ុន្តែ​វា​ជាការ​ពិត​។ ជា​រៀងរាល់ថ្ងៃ តែងតែមាន​អតិថិជន អញ្ជើញ​មក​បើក​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ រហូត​អាច​ផ្លាស់ប្ដូរ​មុខមាត់ និង​ជីវភាព​គ្រួសារ​របស់​ពួកគេ​បាន​។​

​អ្នកស្រី ខា ទៀង បានបង្ហាញ​នូវ​អារម្មណ៍​រំភើប​សប្បាយរីករាយ ខណៈពេលដែល​អ្នកស្រី បានឈ្នះ​រង្វាន់​ជា​ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​នាពេលនេះ​រហូតដល់ ១០​ម៉ឺន​ដុល្លារ​នេះ គឺ​ពិតជា​សំណាង​មែនទែន​គ្រាន់តែ​អ្នកស្រី​បាន​ចូលរួម​ផ្សងសំណាង ក្នុង​កម្មវិធី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ របស់​ក្រុមហ៊ុន​Cellcard ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

​ប្រសិនបើ​មិនមាន​អតិថិ​ជនណាម្នាក់​ឈ្នះ​ក្នុងថ្ងៃនេះ នោះ​ទឹកប្រាក់ $10,000 នឹងត្រូវ​បញ្ចូល​ទៅក្នុង​ការចាប់​ឆ្នោត​ថ្ងៃ​បន្ទាប់ ធ្វើ​ឲ្យ​ចំនួន​ទឹកប្រាក់​សរុប​កើន​ដល់ $20,000!
​ការប្រគល់​ប្រាក់រង្វាន់ ត្រូវបាន​ធ្វើឡើង​ពិតៗ ពុំ​មានការ​ក្លែងបន្លំ ជូន​ដល់​អតិថិជន របស់​សែ​ល​កាត ដែល​បាន​ចូលរួម ផ្សងសំណាង ជាមួយ​កម្មវិធី “​ឈ្នះ​លុយ​សុទ្ធ 10,000 ដុល្លារ​រាល់ថ្ងៃ​” ក្នុងនោះ​ក្រុមហ៊ុន និង​ធ្វើការ​បង្វិល លេខ​កូដ​សំណាង 6​ខ្ទង់ ដើម្បី​ស្វែងរក​អ្នក​ដែលមាន សំណាង​ឈ្នះ​នូវ​ទឹកប្រាក់ 10,000​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ចាប់ពី​វេលា​ម៉ោង 6​ល្ងាច តាមរយៈ Channel Youtube សែ​ល​កាត​ផ្ទាល់​តែម្តង ។​

​រហូតមក​ថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់​គ្រប់​ទូទាំង​ខេត្ត​-​ក្រុង អតិថិជន​ទាំងអស់ ដែល​បាន​គាំទ្រ និង​ប្រើប្រាស់​នូវ​សេវា​ទូរស័ព្ទ​ចល័ត លំដាប់​លេខ​1 នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ដែល​បាន​ប្រើប្រាស់ នូវ​ប្រព័ន្ធ សែ​ល​កាត បាន​នឹង​កំពុងតែបន្ត​លេង ជាមួយ​កម្មវិធី «​ឈ្នះ​លុយ​សុទ្ធ 10,000​ដុល្លារ រាល់ថ្ងៃ » ។​

​សូមជម្រាបថា ដើម្បី​មានឱកាស​ឈ្នះ គ្រាន់តែ​តេ​ទៅ 8888 ឬ​ផ្ញើ​សារ SMS “10K” ទៅកាន់ 8888 ដែល​បន្ទាប់មក​អ្នកនឹង​ទទួលបាន​លេខ​សំណាង 6 ខ្ទង់​៕
​ដោយ​៖CEN

spot_img
×