Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​ចុះ​ដល់​ខ្នង​ផ្ទះ និង​ស្រង់​ស្ថិតិ​អតីតយុទ្ធជន​ពិកា និង​ជនក្រីក្រ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​

spot_img

បាត់ដំបង​៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា បាន​មានប្រសាសន៍​ក្រើនរំលឹក​អាជ្ញាធរ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល ត្រូវ​ចុះ​ដល់​ខ្នង​ផ្ទះ​និង​ស្រង់​ស្ថិតិ​អតីតយុទ្ធជន ពិកា​និង​ជនក្រីក្រ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​។​

ការលើកឡើង​បែបនេះ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ប្រគល់់់​មុខតំណែង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេបញ្ជាការ​កង​រាជ​
​អាវុធហត្ថ​ខេត្តបាត់ដំបង ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​ថ្មី ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ឃ្នួច មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែលជា​អតីត​
​ភាពជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម គន់ គីម​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា បាន​មាន​ប្រសា​​សន៍​ណែនាំ​លោក​កែវ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តបាត់ដំបង​ថ្មី ត្រូវ​រៀនសូត្រ​យក​បទពិសោធ​ពី​​ប្រធាន​ចាស់​ដែល​ធ្លាប់ធ្វើ​ការងារ​មាន​ស្នារ​ដៃ ទោះបីជា​គាត់​បាន​ឡើងទៅ​អ្វើ​ការងារ​នៅ​កន្លែង​ផ្សេង​ក្ដី គាត់​នៅតែ​មកជួយ​ធ្វើការ​ងារ​នៅ​ខេត្តបាត់ដំបង​ដដែល​។ ឯកឧត្តម គន់ គីម បាន​សូម​កោតសរសើរ​ដល់​លោក​អ៊ុក ឃ្នួច ប្រធាន​ចាស់ ដែល​ខិតខំ​បង្កើត​ស្នាដៃ​ជួយ​ដល់​អតីតយុទ្ធជន​និង​ជនក្រីក្រ​ពិតប្រាកដ​រហូតមក​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×