Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទះ​ចំនួន​១៥​ខ្នង អំណោយ​សម្ដេច​តេ​ជោ ប្រគល់ជូន​ដល់​អតីតយុទ្ធជន​ក្រីក្រ​ជាងគេ នៅ​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ ឯកឧត្តម គន់ គីម អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​ស​មា​គម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​១៥​ខ្នង​ទៀត ជា​អំណោយ​សម្ដេច​តេ​ជោ​ជូន​ដល់​អតីតយុទ្ធជន​ទីទ័លក្រ​ជាងគេ នៅ​បរិវេណ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​។​

ឯកឧត្តម គន់ គីម បាន​មានប្រសាសន៍​សំណេះសំណាល ដល់​អតីតយុទ្ធជន​និង​ពិការ​ថា បងប្អូន​កុំ​ច្រណែន​គ្នា នេះ​គឺ​ការ​ដោះ​​ស្រាយ​ជូន​អ្នកក្រីក្រ​ជាងគេ ហើយ​ជា​បន្តទៀត​គឺ​ការគិតគូរ​ត្រូវបាន​ដូចគ្នា​ទេ ជាពិសេស សូម​បងប្អូន ត្រូវ​រក្សា​ការពារ​សុខភាព​ជា​ចម្បង មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ជំងឺឆ្លង​រាតត្បាត មកដល់​ខ្លួនឯង​នោះទេ​។ សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ជួយ​បងប្អូន​រក​ដីធ្លី ដើម្បី​ដោះស្រាយ​ជួន​បងប្អូន​មិន​ទុកចោល​នោះទេ​។​

​ឯកឧត្តម គន់ គីម បាន​មានប្រសាសន៍​បញ្ជាក់ថា យើង​ធ្វើ​ផ្ទះ​បានសម្រេច​ជាង​២០០​ខ្នង​ហើយ នៅ​ខេត្តបាត់ដំបង​នេះ ក្នុងនោះ​​លោក​ឧកញ៉ា លី ហ៊ួ បាន​ជួយ​សាងសង់​ផ្ទះ​ក្នុង​មួយឆ្នាំ ១០០​ខ្នង សម្រាប់​ខេត្តបាត់ដំបង​នេះ គាត់​ធ្វើបាន​៥០​ខ្នង​ហើយ ដែល​លើកមុខ​យើង​ប្រគល់ជូន​អតីតយុទ្ធជន​២០​ខ្នង​ផ្ទះ ហើយ​ថ្ងៃនេះ​បានប្រគល់​ជួន​៣០​ខ្នង​ទៀត​។ យើង​មិនត្រូវ​បងប្អូន​ទៅ​រស់នៅ​លើដី​ចំណីផ្លូវ ឬ​ចំណី​ស្ទឹង​នោះទេ ថ្ងៃក្រោយ​គេ​និង​ទៅ​ដេញ​ឲ្យ​រុះរើ​នាំ​ឲ្យ​ពិបាក​។ ប្រគល់​ផ្ទះ​ចំនួន ១៥​ខ្នង ស្ថិតនៅ​ក្រុង​បាត់ដំបង ១​ខ្នង​, ស្រុក​បាណន់ ៥​ខ្នង​, ស្រុក​មោងឫស្សី ៣​ខ្នង​, ស្រុក​ប​វេ​ល ៣​ខ្នង និង​ស្រុក​ឯក​ភ្នំ ៣​ខ្នង ។ ផ្ទះ​ចំនួន ១៥​ខ្នង​នេះ គឺ​ខ្នង​ផ្ទះ​ទី​១៦៣, ទី​១៦៤, ទី​១៦៥, ទី​១៦៦, ទី​១៦៧, ទី​១៦៨, ទី​១៦៩, ទី​១៧០, ទី​១៧១, ទី​១៧២, ទី​១៧៣, ទី​១៧៤, ទី​១៧៥, ទី​១៧៦ និង​ទី​១៧៧ ក្នុងចំណោម​ផ្ទះ​ទាំង ១៩៩​ខ្នង របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កម្ពស់ ១​ម៉ែត្រ ជា​អំ​ណោ​ច​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូន​អតីតយុទ្ធជន​ចំនួន ១៥​គ្រួសារ ដែលមាន​ជីវភាព​ទីទ័លក្រ គ្មាន​ទីជម្រក​សមរម្យ​៕

ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×