Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃអង្គារ ទី ០៧ ​ខែកក្កដា ​ឆ្នាំ​ ២០២០

spot_img

ឆ្នាំជូត

​​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​​​ក្នុងថ្ងៃនេះ​ជោគជតារាសី​របស់លោក​អ្នក​បាន​ឡើង​ខ្ពស់​ប្រសើរ​ឡើងវិញ ដូចនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ក្តីសង្ឃឹម​ជានិច្ច ហើយ​បញ្ហា​ដែលជា​ឧបទ្រពចង្រៃ​យាយី​ក៏បាន​ធូរស្រាល​ទៅវិញ​ផង​។

ជំនួញ ៖ ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់ដែរ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​កុំ​ចង់​សាកល្បង​កាមគុណ​ប្រយ័ត្ន​ត្រូវ​មក​រែកពន់​ភាព​ទុក្ខសោក​ហើយ​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

​ឆ្នាំឆ្លូវ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ខ្លះៗ​យាយី ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។

ជំនួញ ៖ ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឬ​ស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

ឆ្នាំខាល

​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​​​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកបការងារ​ឬ​បំពេញការងារ​ផ្នែក​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែងមាន​ច្រើន​ចំពោះមុខ​ផង​។​

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំថោះ​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖​​ ​​​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ​ដូចនេះ​កិច្ចការងារ​តូចធំ​អាច​ចាត់ចែង​បាន​ហើយ​និង​ពិសេស​អាច​សម្រេច​ជោគជ័យ​ថែមទៀត​។

ជំនួញ ៖ ​​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅក្នុង​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​ហើយ​ពុំមាន​អ្វី​ចូល​បង្កបញ្ហា​លំបាក​ត្រូវ​រាប់​រង​ច្រើន​នោះដែរ​។​

ជំនួញ ៖ ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​ព្រោះ​តែង​ទទួលដំណឹង​ល្អ​ជាង​អាក្រក់​ផង​៕

ឆ្នាំម្សាញ់​

​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​តែង​យឺតយូរ ហើយ​ការប្រកប​ជំនួញ​អ្វី​តែង​មិន​សម្រេច​ដល់​គោលដៅ​នោះឡើយ​។

ជំនួញ ៖ ​​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ច្រើន​ខកបំណង​ច្រើនជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ល្អ​តែ​យ៉ាងណា​ក្រុមមនុស្ស​ក៏​នៅ​បង្កបញ្ហា​ឱ្យ​ឈឺក្បាល​ខ្លះៗ​នៅមាន​នៅឡើយ​ផង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំងនឹង​រកាំ​រ​កូ​ស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំមមី​

​​​​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ជា​ឱកាសល្អ​ប្រកបការងារ​ព្រោះថា​ផល​ល្អៗ​កំពុង​ហុច​ឱ្យ​ហើយ​លោកអ្នក​មិនត្រូវ​ទុក​ឱកាសល្អ​ចោល​ឱ្យ​ខាត​ពេល​នោះឡើយ​។

ជំនួញ ៖ ​​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​

ស្នេហា ៖ ចំពោះ​អ្នក​នៅ​លីវ​លោកអ្នក​អាច​សម្លឹង​ដៃគូរ​បាន​ហើយ​តែ​យ៉ាងណា​កុំ​ប៉ាន់​ស្មានថា​គេ​”​អូ​ខេ​”​ឱ្យសោះ ហើយ​ត្រូវ​ចេះ​កសាង​ពេលវេលា​ទើប​ចាត់ទុកថា​ជាម​នុស្ស​ឆ្លាត​។

​ឆ្នាំមមែ​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ឬ​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ឡើយ​។​ទោះបីយ៉ាងណា​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បំពេញការងា​រ​ចាស់​ដែល​នៅ​សេសសល់​ពីព្រោះថា​ផល​ល្អៗ​តែង​នៅ​ហុច​ឱ្យ​ជានិច្ច​។

ជំនួញ ៖ ​​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់ ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

ស្នេហា ៖ ​​​ប្រុស​ស្រី​មានការ​សាំញ៉ាំ​និង​ទាស់ទែង​គ្នាច្រើន​បន្តិច​ហើយ​ទាល់តែ​ចេះ​កាត់បន្ថយ​មោហៈ​ទោសៈ​ក្នុង​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំវក​

​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​​ក្នុងថ្ងៃនេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​ងាយ​ភ្លាំងភ្លាត់​និង​មាន​កំហុស​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

ជំនួញ  ​​ទោះ​ជួញ​ឆ្ងាយ​ជិត​ក៏ដោយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។​កា​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ជួយ​យកអាសា​គេ​ពេក​ទេ​ប្រយ័ត្ន​យកគុណ​ប្តូរ​ទោស​ទៅវិញ​។​

ស្នេហា ៖ ​ប្រុស​ស្រី​ជួប​ការ​រកាំចិត្ត​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​ខ្លាំង​ណាស់ដែរ​៕

ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖​ ​​នៅថ្ងៃនេះ​អ្នក​ប្រកបការងារ​ក្រុមហ៊ុន​ឯកជន​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ត្រូវមាន​ភាព​ម៉ត់ចត់​និង​លម្អិតលម្អន់​ជាមួយ​អ្នកដទៃ​បន្តិច​ទើប​អាច​ចៀសផុត​នូវ​រឿងរ៉ាវ​អាក្រក់​ទាំងឡាយ​ទៅរួច​។​

ជំនួញ ៖ ការចង់​បង្កើត​របរ​ថ្មីៗ​អាចធ្វើ​បាន​ចំពោះ​ការបោះ​ទុន​តូចៗ​ឬ​ធុន​មធ្យម​តែ​ការបង្កើត​របរ​ដើមទុន​ធំដុំ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​មិន​គប្បី​ព្រោះថា​ផល​អាក្រក់ៗ​បើ​កើតមាន​ហើយ​គឺ​មិន​ត្រឹម​អាប់ឱន​ទេ​នៅ​អាច​ខូច​ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

​ឆ្នាំច​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​តោង​តែ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​អាក្រក់​នោះ​មាន​ច្រើន​ចំពោះមុខ​ផង​។​ទោះបីយ៉ាងណា​កិច្ចការងារ​ត្រូវ​ចេះ​គ្រប់គ្រង​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ​ពិតជា​កើត​បញ្ហា​ចោទឡើង​ពុំខាន​។​

ជំនួញ ៖ ​​មាន​ភាពនឹងនរ​ល្អ​ពោលគឺ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរឱ្យកត់សម្គាល់​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ចូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពិសេស​អ្នកបើកបរ​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ដាច់ខាត​។​

ស្នេហា ៖ ​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ទី​បី​ចូលមក​អុកឡុក​នាំ​​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់ ៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​ក្នុងថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែងមាន​សភាព​រលូន​ល្អ​និង​មាន​ជោគជ័យ​ច្រើន​ត្រឡប់មកវិញ​ផង​។​ក្រៅពីនេះ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ក្នុង​រឿង​ការងារ​ឬអ្វី​ដែលជា​ក្តី​រីករាយ​បន្តិចបន្តួច​ចូល​មកឱ្យ​សប្បាយចិត្ត​ផង​។

ជំនួញ ៖ បើ​ចង់​បោះទុន​តូចធំ​ឬ​ទិញ​ទំនិញស្តុក​ទុក​លក់​រយះពេល​ខ្លី​ឬ​វែង​តែង​ហុច​ផ្លែផ្កា​គួរសម​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​៕

spot_img
×