Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ព្រាប សុវត្ថិ ទទួលស្គាល់ថា សំណង់​របស់គាត់ ពិតជា​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ពិតមែន

spot_img

​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​សុរិយោដី​រួមទាំង​ចៅសង្កាត់​គោក​ឃ្លាង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​ដោយ​បាញ់ GPS នៅ​ចំណុច​ដែលមាន​បញ្ហា​ត្រង់​ព្រំប្រទល់​ដី សំណង់ផ្ទះ​របស់លោក ព្រាប សុវត្ថិ ហើយ​បាន​រកឃើញថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ ពិតជា​បាន​សាងសង់​ផ្ទះ​បំពាន​លើ​ចិញ្ចើមផ្លូវ ប្រាកដ​មែន លោក ព្រាប សុវត្ថិ បាន​ទទួលស្គាល់ថា សំណង់​របស់គាត់​ពិត​ជា​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ពិតមែន ។​

​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ នេះ មន្ត្រី​ជំនាញ​សុរិយោដី​រួមទាំង​ចៅសង្កាត់​គោង​ឃ្លាង បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​វាស់វែង​ដោយ​បាញ់ GPS នៅ​ចំណុច​ដែលមាន​បញ្ហា​ត្រង់​ព្រំប្រទល់​ដី ដោយមាន​ការចូលរួម​ពី​លោក​ព្រាប សុវត្ថិ​ផងដែរ ហើយ​លោក ព្រាប សុវត្ថិ បាន​ទទួលស្គាល់ថា សំណង់​របស់គាត់​ពិត​ជា​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​ពិតមែន ហើយ​លោក​ក៏បាន​ផ្តិតមេដៃ​ទទួលស្គាល់ ចំពោះ​ការវាស់វែង​របស់​មន្ត្រី​មន្ទីរ​សុរិយោដី​ផងដែរ​។​

​មហាជន​ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​មាន​ព័ត៌មាន​ថា​តារាចម្រៀង​រូបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រហូតដល់​ទៅ ៧០​គ្រួសារ មក​តវ៉ា​នៅមុខ​ផ្ទះ​លោក ដោយ​អះអាងថា លោក​ព្រាប សុវត្ថិ បាន​រំលោភ​ផ្លូវ​សាធារណៈ និង​ធ្វើ​ឲ្យ​រំខាន​អ្នកជិតខាង​។​

​គួរ​ជម្រាប​ថា បើតាម​ការតវ៉ា​នោះ អ្នកជិតខាង​លោក ព្រាប សុវត្ថិ បានស្នើ​សុំ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ជាមួយ​លោក ព្រាប សុវត្ថិ មាន​៤​ចំណុច គឺ​ឈប់​ឲ្យ​លោក ព្រាប សុវត្ថិ ធ្វើ​របង​បំពាន​លើផ្លូវ​សាធារណៈ​, ឈប់​ធ្វើ​រោង​ឈើ​បិទផ្លូវ​, ឈប់​ចត​រថយន្ត​បិទផ្លូវ គ្មាន​សណ្ដាប់ធ្នាប់ និង​ឈប់​រោទ៍​សំឡេង​រថយន្ត​លាន់​ខ្លាំង ដេក​ពួន​មិនបាន​។ ប៉ុន្តែ​រាល់​បញ្ហា​ទាំងអស់នោះ ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​គ្នា បញ្ចប់​រួចរាល់​ហើយ ដោយ​លោក​យល់ព្រម​អនុវត្តន៍ ៣​ចំណុច ដើម្បី​បញ្ចប់​បញ្ហា​ទាំងអស់នេះ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។​

​គួរ​រំលឹក​ផងដែរ​ថា ទីលំនៅ​របស់​តារាចម្រៀង លោក​ព្រាប​សុវត្ថិ​ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​សាងសង់​បំពាន​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច ហើយ​រោង​អារឈើ​បិទផ្លូវ នៅ​ខាងក្រោយ​ផ្ទះ​របស់លោក ធ្វើឱ្យមាន​ការប៉ះពាល់​ដ​ល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋនៅក្នុង​ទីតាំង​នោះ​ជាច្រើន​គ្រួសារ​។​

​បន្ទាប់ពី​មានការ​តវ៉ា ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​គោង​ឃ្លាង ខណ្ឌ​សែន​សុខ ជុំវិញ​ករណី​ផ្ទះ​របស់​តារាចំរៀង​លោក ព្រាប សុវត្ថិ ដែល​បាន​សាងសង់​រំលោភ​លើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច និង​បានធ្វើ​រោង​អារឈើ​បិទផ្លូវ​នៅ​ខាងក្រោយ​ផ្ទះ​របស់លោក ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ទីតាំង​ខាងលើ​ជាច្រើន​គ្រួសារ​រួចមក នៅពេលនេះ តារាចម្រៀង ព្រាប សុវត្ថិ បាន​អះអាងថា រឿងរ៉ាវ​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា ចំពោះ​រូបលោក​នោះ គឺ​បាន​ដោះស្រាយ​គ្នា​រួចរាល់​យូរ​មកហើយ អត់​មាន​អ្វី​ជា​បញ្ហា​ទៀត​ទេ ហើយ​បើ​មាន​ហេតុការណ៍​អ្វី​ផ្សេងទៀត​កើតឡើង គឺ​អាជ្ញាធរ និង​សហការ​ជាមួយ​រូបលោក ដើម្បី​ដោះស្រាយ​បន្តទៀត ព្រោះ​លោក​មាន​ប័ណ្ណកម្មសិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×