Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​កង់​បី​និង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់​ (វីដេអូ)

spot_img

​ភ្នំពេញ​÷​ម៉ូតូ​កង​បី​មួយគ្រឿង​បើក​បញ្ច្រាសទិស​គ្នា​ជ្រុល​ទៅបុក​និង​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​បុរសម្នាក់​ជិះ​ម៉ូតូ​រងរបួស​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង ៣២ យប់ ថ្ងៃ​ចន្ទ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ប៊ីត ពណ៌ ក្រហម​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ (1HR 5674) ធ្វើដំណើ​ក្នុងទិសដៅ​ពី​ជើង​មក ត្បូង​យ៉ាង​លឿន លុះ​មក​ជិត​ដល់​ចំណុចកើតហេតុ​គេ​បានឃើញ​ម៉ូតូ​កង់​បី​មួយគ្រឿង​ទៀត​រួម​ដំណើរ​គ្នា​ពីរ​នាក់​ក្នុង​គោលបំណង​ទិសដៅ ពី​ត្បូង​ឡើងមក​ខាងជើង ទាំង​បញ្ច្រាសទិស​គ្នាប​ម្រុ ង​និង​បត់​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ឡើង​សួន រងរបួស​ម្ចាស់​ម៉ូតូ​បញ្ជូន​​ទៅ​​មន្ទីរ​ពេទ្យ​ភ្លាមៗ​ផងដែ​។​

​ក្រោយពេល​កើតហេតុ​សម​ត្ថកិច្ច​មូល​ដ្ធា​ន​ចុះមក​ដល់​រួច​ក៏​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ចុះមក​ធ្វើការ​វាស់វែង យក​ម៉ូតូ​និង​កង់​បី យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ​៖ សា មេ​ត​

spot_img
×