Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង លុបចោល​ការសម្តែង​សិល្បៈ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង ដោយសារ​ខឹង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

spot_img

​ប្រទេស​កូរ៉េខាងជើង បានសម្រេច​លុបចោល​កម្មវិធី​វប្បធម៌ ដែល​នឹង​ធ្វើ​ការសម្តែង​រួមគ្នា​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ការសម្រេចចិត្ត​លុបចោល​ដ៏​រហ័ស​នេះ វា​មើលទៅ​ហាក់ដូចជា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​រលាយ​។​

​កូរ៉េខាងជើង បាន​ព្រមព្រៀង​គ្នា​ជាមួយ​កូរ៉េ​ខាងត្បូង​ថា នឹង​ធ្វើ​ការសម្តែង​សិល្បៈ​វប្បធម៌​រួមគ្នា នៅ​ភ្នំ Mount Kumgang ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ដែល​វា​គឺជា​ការសម្តែង​រួមគ្នា មុន​ពេល​ប្រទេស​កូរ៉េខាងត្បូង ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ច​រដូវរងា​។

​បើ​តាម​ការបញ្ជាក់​តាម​រយៈ​តេ​លេក្រា​ម ពី​ភាគី​កូរ៉េ​ខាងជើង​បានឲ្យដឹងថា របប​កុ​ម្មុយ​និស្ត​នេះ​បាន​ស្តីបន្ទោស​ដល់​ការ​ផ្វព្វផ្សាយ​លំអៀង និង​ប្រមាថ​ពី​សំណាក់​សារព័ត៌មាន​នៅ​ក្នុង​កូរ៉េខាងត្បូង​។​

​កូរ៉េខាងត្បូង បាន​ហៅ​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​ថា គឺជា​រឿង​គួរឲ្យ​សោកស្តាយ​។​

​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​បង្រួបប​ង្រួ​ម​កូរ៉េខាងត្បូង ដែល​ដក់ស្រង​ដោយសារព៌ត​មាន Yonhap បានឲ្យដឹងថា កូរ៉េខាងជើង​ក៏​មាន​ការ​ខឹងសម្បារ​ទៅនឹង​សេចក្តី​រាយ​ការណ៏​ថា នឹង​មាន​ការហែក្បួន​យោធា​កើតឡើង នៅ​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ មួយ​ថ្ងៃ​មុនពេល​បើក​ការប្រកួត​កីឡា​អូឡាំពិក​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងត្បូង នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ចាប់ពី​ថ្ងៃ​ទី ៩ ដល់ ទី ២៥ ខែ​កុម្ភៈ​នេះ​។ ការប្រកួត​កីឡា​នឹង​ធ្វើឡើង​ក្នុង​តំបន់ PyeongChang ស្ថិតក្នុង​ខេត្ត Gangwon៕ សុភ័ក្ត្រ​

spot_img
×