Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុញ្ញាត​ជនរងគ្រោះ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ១៣៥​នាក់ ទៅ​មូលដ្ឋាន​របស់​ខ្លួន​វិញ​

spot_img

ភ្នំពេញ ​៖​ ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយសារ​ប្រើប្រាស់​គ្រៀង​ញៀន​ចំនួន ១៣៥​នាក់ ទៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​វិញ បន្ទាប់​ពី​ទទួលបាន​ការអប់រំ បណ្ដុះបណ្ដាល បន្សាប​សារធាតុ​ញៀន និង​ពិនិត្យឃើញថា​ពួកគាត់​មាន​សុខភាព ក៏ដូចជា​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ចូល​ទៅក្នុង​សហគមន៍​វិញ នៅ​ថ្ងៃ​ច័ន្ទ ទី​២៩​ខែ​មករា​ឆ្នាំ​២០១៨​។​

​ក្នុង​ពិធី​ធ្វើ​សមាហរណកម្ម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ដោយសារ​ប្រើប្រាស់​គ្រៀង​ញៀន​នោះ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដើម្បី​រួមចំណែក​លើកកម្ពស់​គុណ​តម្លៃ​នៃ​សង្គម រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ប្រមូល អប់រំ ស្តារ និង​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ជនអនាថា អ្នកសុំទាន និង​អ្នក​គ្មាន​ទីពឹង​ទាំងឡាយ ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ពួកគាត់​ក្នុង​ការស្វែងរក​មុខរ​បរ​ចិញ្ចឹម​ជីវិត​ពិតប្រាកដ​មួយ​សម្រាប់​ខ្លួនឯង​។​

​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​យើងទាំងអស់គ្នា ត្រូវ​រួមគ្នា​លើកកម្ពស់ និង​ថែរក្សា​គុណ​តម្លៃ​នៃ​សង្គមជាតិ​របស់​យើង តម្លៃ​របស់​យើង គឺ​តម្លៃ​របស់​ជាតិ​៕​ ដោយ​៖​កូឡាប​

spot_img
×