Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សយ រតនា អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” ចេញមុខ​សុំទោស​ជា​សាធារណៈ ដោយ​លើក​ហេតុផល​ថា​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ម្សិលមិញ​នេះ បទ​ចម្រៀង​មាន​ចំណងជើង​ថា “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានធ្វើ​ឲ្យ​ផ្ទុះ​រិះគន់​ជាខ្លាំង ក្រោយ​ឈុត​មួយ​នៃ​បទ​ចម្រៀង​នេះ បង្ហាញ​ពី​ការរើសអើង មាក់ងាយ​អ្នក​ខេត្តព្រៃវែង​យ៉ាងខ្លាំងបំផុត ដោយ​ប្រើពាក្យ​សុទ្ធតែជា​ពូជ​ចោរលួច ចោរប្លន់ អ្នកលេង​កាប់​ចាក់ និង​សុំទាន​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន​អ្នក​ល្អៗ​យ៉ាងច្រើន​។​

​ជាពិសេស​នោះ បទ​ចម្រៀង​នេះ​ក៏​ត្រូវបាន​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រចាំ​នៅ​ខេត្តព្រៃវែង បានចេញ​ប្រតិកម្ម​ហួសចិត្ត​ជាខ្លាំង ចំពោះ​ឈុត​មួយ​នៃ​បទ​ចម្រៀង​នេះ ដែល​បង្ហាញ​បុរស​ជា​ឪពុក​ម្នាក់​ចូល​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្លួន តែ​បែរជា​ត្រូវ​ម្តាយ​ខាង​ស្រី​បាន​បដិសេធ និង​បណ្តេញ​ចុះ​ពី​ផ្ទះ​ភ្លាមៗ ក្រោយពី​បានដឹងថា​ឪពុក​និង​កូនប្រុស​នោះ​ជា​អ្នក​ខេត្តព្រៃវែង​។​

​តែ​យ៉ាងណា ក្រោយ​បានឃើញ​មានការ​មតិ​មហាជន​រិះគន់​យ៉ាងច្រើន និង​ជាពិសេស​ថ្នាក់ដឹកនាំ​ខេត្តព្រៃវែង ក៏​ពុំ​សប្បាយចិត្ត​ផង​នោះ អ្នកនិពន្ធ និង​ជា​អ្នក​ច្រៀង​បទ​នេះ​ផ្ទាល់ លោក សយ រតនា បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ និង​បកស្រាយ​ថា គ្មាន​ហេតុផល​ណា​ដែល​រូបគាត់​សរសេរ​ដៀល​ខេត្តព្រៃវែង​នោះទេ ព្រោះ​លោក​ក៏មាន​ឈាមជ័រ​ជា​អ្នក​ខេត្តព្រៃវែង​ដែរ​។ ប៉ុន្តែ លោក​សរសេរ​បទ​នេះ​ឡើង គឺ​ដើម្បី​ជាការ​ដាស់តឿន ឬ បញ្ឈប់​នូវ​ការរើសអើង​ចំពោះ​អ្នក​ព្រៃវែង​ប៉ុណ្ណោះ ព្រោះ​លោក​មានការ​ឈឺចាប់​ខ្លាំងណាស់ នៅ​ពេលឮ​គេ​ចំអក​ឲ្យ​ថា «​អានេះ​» មកពី​ស្រុក​ចោរ​អ៊ីចឹងទៅ​៕

ដោយ​៖ លឹម ហុង​

​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖


spot_img
×