Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់​! មកទល់ពេលនេះ ប្អូនស្រី​ត្រូវ​ពស់​ចឹក អាការ​ពុំទាន់​ធូរស្រាល​ទេ ខណៈ​នៅតែ​ត្រូវការ​ជំនួយ​អុក​ស៊ី​ហ្ស៊ែ​ន (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង ដោយ​នារី​វ័យក្មេង​ម្នាក់​ត្រូវ​ពស់​១​ក្បាល​ចឹក​ចំ​ស្មា បណ្តាល​ឲ្យ​រងរបួស​ឡើង​ពងបែក និង​ជាំខ្មៅ​ភ្លាមៗ​យ៉ាង​សាហាវ ខណៈ​នាង​ដើរទៅ​លក់ដូរ​នៅ​ឆ្នេរកែប ក្បែរ​ផ្សារ​ក្តាម ជា​អកុសល​ក៏បាន​ជំពប់ជើង​ដួល ប៉ះ​ទៅនឹង​ពស់​នោះ​ដែល​កំពុង​សម្ងំ​នឹង​ដើមឈើ​។​

​គិត​មកទល់ពេលនេះ គឺមាន​រយៈពេល ៤ ថ្ងៃ​ហើយ ខណៈដែល​អាការ​ជំងឺ​របស់​នាង​ដោយ​ពស់​ចឹក​ដ៏​សាហាវ​នេះ នៅ​ពុំទាន់​ធូរស្រាល​នៅឡើយ ខណៈដែល​ជំនួយ​អុក​ស៊ី​ហ្ស៊ែ​ន នៅតែ​បន្ត​ដាក់​រហូត នៅឯ​មន្ទីរពេទ្យ​ទាហាន កេតុមាលា (​ជិត​វត្តភ្នំ​) ។​

​ប្អូនស្រី​រងគ្រោះ​មានឈ្មោះ ចរិយា អាយុ ១៦ ឆ្នាំ ។ គ្រួសារ​របស់​នាង​ត្រូវបាន​ដឹងថា ពិតជា​ជីវភាព​ខ្វះ​ខ្លាំងណាស់ ដោយ​ឪពុក​របស់​នាង​ធ្វើការ​សំណង់ ខណៈ​ម្តាយ​របស់​នាង​ក្រាលកន្ទេល​លក់ដូរ នៅក្រោម​ដើមឈើ​ឆ្នេរកែប​។​

​បើតាម​បងស្រី​ដែលជា​អ្នក​ពាំនាំ​ជំនួយ​សប្បុរសជន មាន​គណនី​ហ្វេ​ស​ប៊ុ​ក Ung Sosaveoun បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អាការ​ប្អូនស្រី ចរិយា រាង​គ្រាន់បើ​ជាង​មុន​បន្តិច អាចនិយាយបាន និង​ហូប​បបរ​បាន​ខ្លះ ប៉ុន្តែ នៅតែ​បន្ត​ត្រូវការ​ជំនួយ​អុក​ស៊ី​ហ្ស៊ែ​ន ព្រោះតែ​ប្អូនស្រី​ខ្សោយ​ខ្លាំង​។ បងស្រី​ក៏បាន​បញ្ជាក់​ឲ្យ​បងប្អូន​ដឹងថា ប្អូនស្រី​ចរិយា​ពុំមែន​ពស់​ហក់​ពី​ដើមឈើ​ខាំ​ទេ គឺ​ប្អូនស្រី​បាន​ដើរទៅ​ជួយ​លក់​ម្តាយ ក៏​ជួប​គ្រោះ​អកុសល​ជំពប់ជើង​ដួល​លើ​សត្វ​អ​សិរ​ពិស​នេះ​កំពុង​សម្ងំ​វល្លិ ជាហេតុ​ធ្វើ​ឲ្យ​វា​ខាំ​បណ្តាល​ឲ្យ​រងរបួស​យ៉ាង​សាហាវ​បែបនេះ​តែម្តង​។ បើតាម​គ្រូពេទ្យ​បាន​ប្រាប់ថា នេះ​ជាព​ស់មាន​ឈ្មោះថា ម​ហោ​ដំរី ។ ពណ៌​សម្បុរ​របស់​វា​ស្រដៀង​នឹង​ដើមឈើ ពុំ​អាច​មើលឃើញ​ទេ នៅពេល​ថ្ងៃ​។

​ជាមួយគ្នានេះ​ផងដែរ យើង​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស មេត្តាជួយ​ដល់​ប្អូនស្រី​ផង ទោះ​តិចក្តី ច្រើនក្តី ទៅតាម​ទឹកចិត្ត​របស់​បងប្អូន ព្រោះ​ពេលនេះ ប្អូនស្រី​នៅតែ​ត្រូវការ​ការព្យាបាល​យ៉ាង​យកចិត្ត​ទុក​ពី​ក្រុមគ្រូពេទ្យ​៕
​ដោយ​៖ លឹម ហុង​


spot_img
×