Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Tik Tok ប្រកាស​ដកខ្លួន​ចេញពី​ទីផ្សារ​ហុងកុង ក្រោយ​រដ្ឋាភិបាល​ចិន ចេញ​ច្បាប់​សន្តិសុខ​ថ្មី​

spot_img

​អ្នកនាំពាក្យ​របស់ Tik Tok ដែលជា​កម្មវិធី​វីដេអូ​ខ្លី​ដ៏​ល្បីល្បាញ បាន​និយាយថា​នឹងធ្វើ​ការ​ចេញពី​ទីផ្សារ​ហុងកុង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេងៗ​ដូចជា Facebook ជាដើម​បាន​ផ្អាក​ដំណើរការ​សំណើរ​របស់​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​ក្នុង​តំបន់​។​

​ការប្រកាស​ដកខ្លួន​ចេញ​របស់ Tik Tok ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ចិន ByteDance ពី​តំបន់​បន្ទាប់ពី​មានការ​បង្កើត​ច្បាប់​សន្តិសុខ​ថ្មី របស់​រដ្ឋាភិបាល​ចិន​សម្រាប់​ទីក្រុង​ហុងកុង​។​

“​ដោយសារ​ព្រឹត្តិការណ៍​ថ្មីៗ ពួកយើង​បានសម្រេច​ចិត្ត​បញ្ឈប់​ប្រតិបត្តិការ​របស់​កម្មវិធី Tik Tok នៅក្នុង​ទីក្រុង​ហុងកុង​”​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ឆ្លើយតប​ទៅនឹង​សំណួរ របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ក្រុមហ៊ុន​បាន​និយាយ​កាលពី​អតីតកាល​ថា ទិន្នន័យ​អ្នកប្រើប្រាស់​កម្មវិធី Tik Tok មិនមែន​ស្ថិតនៅ​ក្នុងប្រទេស​ចិន​ឡើយ​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ ប្រទេស​ឥណ្ឌា​បានធ្វើការ​ហាមឃាត់ Tik Tok និង​កម្មវិធី​ដ៏​ល្បីៗ​របស់​ចិន​ជាច្រើន​ទៀត នៅក្នុង​ប្រទេស​របស់ខ្លួន ដោយសារ​ខ្លាច​មាន​បញ្ហា​សន្តិសុខ​ជាតិ និង​ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅ​ព្រំដែន​មាន​ជម្លោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×