Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង បើ​ធ្លាក់​ស្ពាន​ចូល​ទន្លេ​ នៅ​ឥណ្ឌា ផ្តាច់​ជីវិត​មនុស្ស ៣៦​នាក់​

spot_img

មនុស្ស​យ៉ាងតិចណាស់ ៣៦​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពេល​រថយន្ត​ក្រុង​មួយ​គ្រឿង បាន​បើក​ធ្លាក់​ពីលើ​ស្ពាន ចូល​ក្នុង​ទន្លេ ស្ថិត​ក្នុង​រដ្ឋ West Bengal ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការ​ចេញ ផ្សាយ​របស់​សារព៌តមាន Reuters​។​

​រថយន្តក្រុង​ដែលមាន​ផ្ទុក​អ្នកដំណើរ ៥៥​នាក់ បាន​បុក​បង្កាន់ដៃស្ពាន និង​ធ្លាក់ចុះ​ពី​ស្ពាន​កំពស់ ១២​ម៉ែត្រ ចូល​ក្នុង​ទន្លេ ដោយសារតែ​អ្នកបើកបរ​បាត់​បង់កា​រ​គ្រប់គ្រង​លើ​រថយន្ត​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​សាធារណៈការ​ឥណ្ឌា Suvendu Adhikari​។​

​សាកសព​ជនរងគ្រោះ​ចំនួន ៣៦​នាក់ ត្រូវបាន​គេ​ទាញ​ចេញពី​រថយន្ត ក្រោយ​ពេល​ក្រុម​អ្នក​ជួយ សង្គ្រោះ ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល ៦​ម៉ោង​។​

​រដ្ឋាភិបាល​នៃ​រដ្ឋ West Bengal បាន​ប្រកាស​ពី​ការស៊ើបអង្កេត​ជុំវិញ​ហេតុ​ការណ៏​នោះ ដែល​កើត​​ឡើង​ក្រុង Kolkata និង​បាន​ប្រកាសថា នឹង​ផ្តល់​ជា​សំណង់​ចំនួន ៧.៨៦៥​ដុល្លា​អា​មេ​រិច​ដល់​ក្រុម​​គ្រួសារ​ជនរងគ្រោះ​ម្នាក់ៗ​៕ សុភ័ក្ត្រ

spot_img
×