Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ កំពុង​សប្បាយរីករាយ និង ថ្លែងអំណរគុណ​ចំ​ពោ​រាជរដ្ឋាភិបាល​ដែលមាន​គិតគូ​ពី​សុខទុក្ខ និង ការលំបាក​របស់​ពួកគាត់​

spot_img

ភ្នំពេញ​៖ ការត្រួតពិនិត្យ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន​បាន​ថ្លែងថា គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ​នេះ កំពុង​នៅ​ជុំ​ទី​១ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ នេះ កំពុង​សប្បាយរីករាយ និង ថ្លែងអំណរគុណ​ចំ​ពោ​រាជរដ្ឋាភិបាល​ដែលមាន​គិតគូ​ពី​សុខទុក្ខ និង ការលំបាក​របស់​ពួកគាត់​។​

​នា​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អញ្ជើញ​ជា​អធិបតីភាព​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ តាម​ការស្នើសុំ​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន​ទទួលបន្ទុក ព្រមទាំង​មន្ទីរ​ផែនការ​រាជធានី​ខេត្ត ក្រុង ទូទាំងប្រទេស តាមរយៈ​ប្រព័ន្ធ Video Zoom​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែង​នូវ​អំណរគុណ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អភិបាល​រាជធានី ខេត្ត ក្រុង និង​មន្ទីរ​ផែនការ មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងផែនការ ខិតខំ​បំពេញការងារ និង​ជំនះ​គ្រប់​ឧបសគ្គ​រហូត​សម្រេចបាន​ជោគជ័យ ដែល​ទទួលបាន​ទិន្នន័យ​គ្រួសារ​ក្រីក្រ ដែល​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កំពុងដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់ ដែល​មកទល់​ថ្ងៃនេះ គ្រួសារ​ទាំង​ជាង ៥៦០.០០០​គ្រួសារ (​ជុំ​ទី​១)​ស្ទើរតែ​ទទួលបាន​ថវិកា​ដំណាក់កាល​ទី​១ ទាំងអស់គ្នា​ហើយ​។ គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ​នេះ កំពុង​នៅ​ជុំ​ទី​១ កាលពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​គ្រួសារ​ដែល​ទទួលបាន​ការឧបត្ថម្ភ នេះ កំពុង​សប្បាយរីករាយ និង ថ្លែងអំណរគុណ​ចំ​ពោ​រាជរដ្ឋាភិបាល​ដែលមាន​គិតគូ​ពី​សុខទុក្ខ និង ការលំបាក​របស់​ពួកគាត់​។​

​ទន្ទឹមនឹង​ការឧបត្ថម្ភ​សាច់ប្រាក់​ដំណាក់កាល​ទី​១ បញ្ចប់ ការផ្តល់​ក្នុងដំណាក់កាល​ទី​២ នឹងត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ដែល​នឹងត្រូវ​ប្រើប្រាស់​ទិន្នន័យ​បច្ចុប្បន្នភាព ក្រោយ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ដែលជា​ការបូកបញ្ចូល​គ្នា​នៃ​គ្រួសារ​ក្រីក្រ​នៅ​ជនបទ និង ទីប្រជុំជន ដែល​ទិន្នន័យ​គិត​ត្រឹម​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ (​បណ្តោះអាសន្ន​) មានគ្រួសារ​ក្រីក្រ​បាន​កើន​ចំនួន ២៤ ៩១៥​គ្រួសារ ហើយ​ទាំងអស់នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​ប្រទេសជាតិ ប្រជាជន និង មុខមាត់ របស់​ក្រសួងផែនការ​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្តថា ទោះបីជា​យើង​បាន​ព្យាយាម​ខិតខំ​ស​ម្រ​ច​បាន នូវ​ភារកិច្ច​ដ៏​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ​ជូន​រាជរដ្ឋាភិបាល ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា យ៉ាងនេះ​ក៏ដោយ ក៏​យើង​នៅតែមាន​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា ការកំណត់​ពេល​ផ្តល់​ទិន្នន័យ​មាន​រយៈពេល​ខ្លី​បំផុត និង ទាមទារ​គុណភាព​ទិន្នន័យ ,​ការប្រើប្រាស់ tablets ជាការ​ប្រើប្រាស់​លើកដំបូង នៅមាន​ភាពរអាក់រអួល ទាំង​ប្រព័ន្ធ និង មន្ត្រី​។ រដូវ​នេះ ជា​រដូវ​ធ្លាក់ភ្លៀង បាន​ប៉ះពាល់​ដល់​ដំណើរការ​ប្រព័ន្ធ​ទាក់ទង ការបញ្ជូន​ទិន្នន័យ ការធ្វើដំណើរ ស្ថានភាព​របស់​ខេត្ត​មិន​ដូចគ្នា ខ្លះ​ឆ្ងាយ ផ្លូវ​ពិបាក និង ខ្លះ​ជា​តំបន់​កោះ និង ជ្រលង​ភ្នំ​។​

​រឿង​ដែល​សំខាន់បំផុត និង ប៉ះពាល់​ដល់​ការងារ​ផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ គឺ ប្រតិកម្ម​ពី​ប្រជាជន​៖ – អ្នកមាន​ជីវភាព​ល្អប្រសើរ​នៅមាន​ប័ណ្ណ និង ទទួលបាន​ការឧបត្ថម្ភ​ – ប័ណ្ណ​ខ្លះ ផុត​សុពលភាព (​លើសពី​៣​ឆ្នាំ​) មាន​អ្នក​បំផុស​ឱ្យទៅ​ទទួល​ការឧបត្ថម្ភ – គ្រួសារ​ក្រីក្រ​ក្រីក្រ​ពិតប្រាកដ​មិន​ទទួលបាន​ប័ណ្ណ និង ការឧបត្ថម្ភ – គ្រួសារ​ខ្លះ​នៅ​បន្ត​ប្រើ​ប័ណ្ណ​អាទិភាព Post ID របស់​ក្រសួងសុខាភិបាល​មក​ទា​ម​ទារ – គ្រួសារ​ខ្លះ​ជា​គ្រួសារ​ចំណាកស្រុក ឬ មិនមាន​សៀវភៅ​គ្រួសារ និង សៀវភៅ​ស្នាក់នៅ – ប័ណ្ណ​រហែក​/ បាត់ បាននាំគ្នា​ផ្ទុះ​ការតវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេស​តាម​បណ្តាញ​សង្គម ទោះបី​មានការ​ពន្យល់ ណែនាំ ជាពិសេស​ក្រសួងផែនការ​តាម​បណ្តាញ​សង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង ចុះ​ដោះស្រាយ​ដល់ទី​តាំង​ផ្ទាល់ ក៏​នៅ​មិនទាន់មាន​ភាព​ជ្រះស្រឡះ និង​នៅតែ​បន្ត​។ ជាមួយនេះដែរ មាន​ក្រុមការងារ​ជាតិ​ចុះ​តាម​ឃុំ​/​សង្កាត់ ក៏​នៅតែ​ខិតខំ​ជួយ​តាមដាន​ការងារ​នេះ​ផងដែរ​។

​អនុវត្តតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ណែនាំ​បន្ថែម​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង មន្ត្រី​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក្រុង ត្រូវ​ពិនិត្យ តាមដាន និង ដោះស្រាយ​ការងារ​នេះ​ឱ្យបាន​ម៉ត់ចត់ ប្រុងប្រយ័ត្ន មិនត្រូវ​ផ្តេកផ្តួល ជាពិសេស ការឧបត្ថម្ភ​សម្រាប់តែ​ប្រជាជន​ក្រីក្រ និង​ចុះ​ជាប់​នៅឯ​មូលដ្ឋាន​ជាមួយ​អាជ្ញាធរ​ឃុំ សង្កាត់ ជានិច្ច ដើម្បី​ក្តាប់​ឱ្យ​ជាប់​សភាពការណ៍ និង​ជួយ​ពន្យល់ ណែនាំ​អាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវ​បំបាត់​ឱ្យអស់​បក្ខពួក និង​គ្រួសារនិយម ហើយ​ក្រសួងផែនការ​កំពុងដំណើរកា​រ​រៀបចំ​យន្តការ​ដើម្បី​ដោះស្រាយ និង ផ្តល់​តម្លាភាព​ដល់ ប្រជាជន​ផងដែរ ។​

​សម្រាប់​ទិន្នន័យបឋម​អំពី​បញ្ហា ដែល​ខេត្ត​ចំនួន​១៣ បានផ្តល់​មក និង​បាន​ដោះស្រាយ​រួចរាល់​រួមមាន​៖ ១.​ប័ណ្ណ​អស់​សុពលភាព មាន​ចំនួន ១៨៥ ករណី ២.​អ្នក​កាន់​ប័ណ្ណ​ដែលមាន​ជីវភាព​ប្រសើរឡើង មាន​ចំនួន ២,៣៤១ ករណី (​នៅសល់តែ​២៣០​ករណី​កំពុង​កា​​ន់​ប័ណ្ណ​) ៣.​អ្នកក្រ​ដែល​មិនមាន​បណ្ណ មាន​ចំនួន ៥៩៩ ករណី ៤.​ប័ណ្ណ​រហែក ឬ​បាត់ មាន​ចំនួន​២,៧៥៣ ករណី ៕

ដោយ​៖​កូ​ឡាប​

 

spot_img
×