Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​កុំ​ឲ្យ​លម្អៀង​! មហាជន​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា ចាត់វិធានការ​ទៅលើ​សង្ឃ​បង្អួត​លុយ​នេះ​ផង ឮថា​មាន​ខ្សែ​ធំ​ណាស់​!

spot_img

​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ សង្ឃ​មួយអង្គ​ដែលមាន​សាច់ដុំ​ធំៗ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម បន្ទាប់ពី​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក អំពី​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ព្រៃភ្នំ ដោយ​ថតរូប​ជាមួយ​សម្រស់​ធម្មជាតិ ទឹកជ្រោះ​ថ្លា យ៉ាង​ស្រស់ៗ​ស្អាត ដែល​មើលទៅ​ដូចជា​តារា​បង្ហាញ​ម៉ូដ​អ៊ីចឹង​។​

​ក្រោយ​បានឃើញ​មនុស្ស​មួយចំនួន​មានការ​រិះគន់ថា សកម្មភាព​ទាំងនេះ​របស់​សង្ឃ​ខាងលើ​ហាក់​មិន​សមរម្យ ក្រសួង​ធម្មការ និង​សាសនា តាមរយៈ​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ពាក់ព័ន្ធ​នឹង​រឿងនេះ ក្រសួង​បាន​ចាត់វិធានការ​ហើយ ដោយ​ខណៈ​ពេលនេះ ខាង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តាមដាន​ស្រាវជ្រាវ​ទាក់ទង​ទៅនឹង​ព័ត៌មាន​សង្ឃ​នេះ ដែល​ពុំទាន់​ដឹងថា គង់នៅ​វត្ត​ណា​នោះទេ​។​

​ទោះយ៉ាងណា ចំពោះ​ចំណាត់ការ​របស់​ក្រសួង ទៅលើ​សង្ឃ​អង្គ​នេះ ឃើញថា​មាន​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ហាក់​បង្ហាញ​ការមិន​ពេញចិត្ត​នោះទេ ដោយ​ពួកគេ​បាន​លើកឡើងថា​៖ «​គ្រាន់តែ​ចឹ​ង​សោះ លោក​ខ្លះ​លេង Tik Tuk ម៉េច​ក៏​មិន​ចាប់​ផង​»​។ អ្នកខ្លះ​ក៏បាន​ចោទសួរ​ទាំង​ហួសចិត្ត​បែបនេះ​ថា​៖ បង្ហាញ​សាច់ដុំ​? ឈរ​មាត់​ត្រពាំង​ទូល​ស្លឹក​ឈូក​មើល​ទេសភាព​សោះ​ចាត់វិធានការ​ដែរ​? រក​យល់​មិនឃើញ​!​។​

​ពាក់ព័ន្ធ​រឿងនេះ​ផងដែរ គេ​ក៏បាន​លើកឡើងថា បើ​ក្រសួង​ចាត់វិធានការ​ទៅលើ​សង្ឃ​បង្ហាញ​ម៉ូដ​ខាងលើនេះ សូមកុំ​លម្អៀង​ណា៎ ត្រូវតែ​ចាត់វិធានការ ទៅលើ​លោកសង្ឃ​បង្អួត​លុយ ជា​សាធារណៈ​នេះ​ផងដែរ ព្រោះ​ទទួល​ការរិះគន់​ដូចគ្នា​៕ ដោយ​៖ លឹម ហុង​


spot_img
×