Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​បុរស​ខ្ពស់ និង​នារី​ទាប​”… បំផុត​ពិភពលោក ជួបជុំគ្នា​នៅអេ​ហ្ស៊ី​ប​

spot_img

Straits Times បាន​រាយការណ៍​ថា បុរស​ខ្ពស់បំផុត​ពិភពលោក និង​ស្ត្រី​ទាប​បំផុត​ពិភពលោក បាន​ជួបគ្នា​នៅអេ​ហ្ស៊ី​ប​។​

​ប្រភព​ដដែល​ឲ្យដឹងថា លោក Sultan Kosen អាយុ ៣៥​ឆ្នាំ មក​ពី​ទួកគី មាន​កម្ពស់ ២,៥១​ម៉ែត្រ ត្រូវបាន​សៀវភៅ​ហ្គី​ណេ​ស កត់ត្រា​ថា​ជា​បុរស​ខ្ពស់​បំផុត​លើ​លោក​ដែល​នៅ​មាន​ជីវិត​។​

​ខណៈពេលដែល Jyoti Amge (២៥​ឆ្នាំ​) សញ្ជាតិ​ឥណ្ឌា​ជា​អ្នក​ក្តោប​ក្តាប់​ឯ​កត្តទ​កម្ម​ពិភពលោក “​បញ្ច្រាស់​” ពី​ទាប​ជាង​គេ​លើ​លោក ដោយ​មាន​កម្ពស់​ត្រឹមតែ ០,៦៣​ម៉ែត្រ ប៉ុណ្ណោះ​។​

​តាម​ការអញ្ជើញ​របស់​ក្រុមប្រឹក្សា​ជំរុញ​ទេសចរណ៍​របស់អេ​ហ្ស៊ី​ប អ្នក​ទាំង​២​បាន​ជួបជុំគ្នា​នៅ​ពីរ៉ាមីត ប្រទេស​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី ២៦ ខែ​មករា​។​

​លោក Kosen បាន​ក្លាយ​ជា​បុរស​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក ពី​ឆ្នាំ ២០០៩ ម្លេះ ដែល​ពេលនោះ​គាត់​មាន​កម្ពស់​តែ ២,៤៧​ម៉ែត្រ ប៉ុណ្ណោះ​។​ក្រោយមក​គាត់​បាន​បំបែក “​ឯ​កត្តទ​កម្ម​ខ្លួនឯង​” ដោយ​មាន​កម្ពស់​ឡើងដល់ ២,៥១​ម៉ែត្រ​។ គាត់​មាន​បងប្អូន ៣​នាក់​ទៀត តែ​ពួកគេ​មាន​កម្ពស់​ធម្មតា​។ Kosen បាន​រៀបការ​នៅ​ឆ្នាំ ២០១៣​។​

Amge កើត​នៅ Nagpur, Maharashtra ហើយ​នៅ​ឆ្នាំ ១៩៩៣ ត្រូវបាន​សៀវភៅ​ហ្គី​ណេ​ស កត់ត្រា​ទុក​ពី​ឯ​កត្តទ​កម្ម​ទាប​បំផុត ពេល​នាង​មាន​អាយុ ១៨​ឆ្នាំ ឆ្នាំ ២០១១ មក​។​

​បច្ចុប្បន្ន នាង​ជា​តារា​សម្តែង និង​ជា​សហ​ស្ថាបនិក នៃ​កម្មវិធី Lo Show Dei Record ដែល​បង្កើត​នៅ​ឆ្នាំ ២០១២៕ ចន្ទ្រា​

spot_img
×