Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ស្នើសុំ​ក្រសួង​សាធារណការ គួរ​គ្រប់គ្រង​យានយន្ត​កែច្នៃ ឱ្យបាន​កាត់​តែ​ល្អ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ បានធ្វើការ​សំណូមពរ​លើ​ការដោះស្រាយ​បញ្ហា​ប្រឈម ពាក់ព័ន្ធ​នឹង​យានយន្ត​កែច្នៃ​៤​ចំណុច​សំខាន់ៗ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បណ្តា​លពី​ការប្រើប្រាស់​យានយន្ត​ក​កែច្នៃ ។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ការងារ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​សំណូមពរ​ចំនួន​៤ ចំណុច ដើម្បី​កាត់បន្ថយ និង ដោះស្រាយ បញ្ហា​ប្រឈម​នានា​ដែល​កើតឡើង​ដោយសារ​ការប្រើប្រាស់​យាន​យន្ត​កែច្នៃ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពិនិត្យ និង​ពិចារណា មាន​ដូចខាងក្រោម​៖

​ទី​១-​ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មេត្តា​ពិនិត្យ លទ្ធភាព​គ្រប់គ្រង​យានដ្ឋាន​កែច្នៃ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​គួរតែ​មានការ​បេ្ត​ជ្ញា​ចិត្ត​បញ្ចប់​យានដ្ឋាន​កែច្នៃ​នៅក្នុង​ប្រទេស។

​ទី​២-​ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរ​គ្រប់គ្រង​យានយន្ត​កែច្នៃ​ឱ្យបាន​កាត់​តែ​ល្អ​បន្ថែមទៀត​ទាំង​ចំនួន បច្ចេកទេស និង​អ្នកប្រើប្រាស់ តាមរយៈ​មន្ត្រី​ជំនាញ តាមរយៈ​មន្ទីរ​សាធារណការ និង​អង្គ​ភា​ពាក់ព័ន្ធ​តាម​រាជធានី​-​ខេត្ត​។

​ទី​៣-​សូមឱ្យ​មានការ​រៀបចំ​ផ្តល់​ផ្លាកលេខ​បណ្តោះអាសន្ន ដល់​ម្ចាស់​យានយន្ត​កែច្នៃ ដោយ​ការផ្តល់​ផ្លាកលេខ​នេះដែរ គួរ​អនុញ្ញាតឱ្យ​ថ្នាក់មូលដ្ឋាន​ភូមិ ឃុំ​ជា​អ្នក​ផ្តល់ឱ្យ ដើម្បី​បង្កើន​ភាពច្បាស់លាស់ និង​ងាយស្រួល​។

​ទី​៤-​ស្នើសុំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គួរ​ពិនិត្យ និង​ពិចារណា​ពី​ការកំណត់​ភូមិសាស្ត្រ​ក្នុងការ​ធ្វើដំណើរ ដោយ​អនុញ្ញាតឱ្យ​យានយន្ត​កែច្នៃ​នេះ ធ្វើ​ចរាចរណ៍​តាមផ្លូវ​ជាតិ ឬ​ភូមិ ឃុំ ស្រុក ខេត្ត ។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​សំណូមពរ​លើ​ចំណុច​២​បន្ថែមទៀត ដោយ​ទី​១ សំណូមពរ​ដល់​អភិបាល​រាជធានី​-​ខេត្ត មេត្តា​ដឹកនាំ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​កម្លាំង​អនុវត្ត​ច្បាប់ ដើម្បី​ប្រមូលផ្តុំ​ទៅលើ​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​សំណូមពរ​ទី​២ គឺ​សំណូមពរ​ដល់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដោយ បង្កើន​ការផ្តល់​សម្ភារៈ និង​មធ្យោបាយ សម្រាប់​កិច្ចការ​របស់ កងកម្លាំង​នគរបាល ដែល​ចុះ​អនុវត្ត​ច្បាប់​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានធ្វើ​ការឯកភាព​ចំពោះ​សំណើរ របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដោយ​ក្រសួង​សាធារណការ បេ្ត​ជ្ញា​នឹង​បិទ​កន្លែង​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស ដោយឡែក​កា​ផ្តល់​ស្លាក​លេខ​បណ្តោះអាសន្ន ទៅដល់​ម្ចាស់​យានយន្ត​កែច្នៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ធ្វើការ​ពិនិត្យ​ព្រមទាំង សិក្សា​បន្ថែម​ទៅលើ​សំណូមពរ​នេះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×