Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​លក់​វាំងនន រត់​ចែក​ជើង​គ្នា​ទាំង​កណ្តាល​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះល្វែង​យីហោ​បញ្ញា ផល្លា​វាំងនន ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ខណ្ឌមានជ័យ​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្លូវ​ចាក់សំរាម​ចាស់ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ការបញ្ជាក់​ពី​ម្ចាស់ផ្ទះ​ខាងលើ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ខាងលើនេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្ត​ខ្សែភ្លើង នៅ​ជា​ន់ទី​២ ហើយក៏​បាន​ឆេះ​ក្រណាត់ និង​សម្ភារ​មួយចំនួន ដែល​ស្តុក​នៅ​នៅ​ខាងលើ ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​លឿន​បែបនេះ​។​
​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ច​បង្ការ​និង​ពន្លត់​អគ្គិភ័យ បាន​បញ្ជូន​រថយន្ត​ចំនួន​៣​គ្រឿង ចេញទៅ​អន្តរាគមន៍​បាញ់​ទឹក​អស់​ចំនួន​២​រថយន្ត ទើប​អគ្គិភ័យ​នេះ​រលត់​ជា​ស្ថាពរ​ទៅវិញ នៅវេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ដដែល​។​
​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើនេះ មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភារ​របស់​ម្ចាស់​មួយចំនួន​ប៉ុណ្ណោះ​៕

ដោយ​៖​មី​ដា​

spot_img
×