Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់់​នៅ​ផ្លូវ​២៧១ ម្តុំ​វត្ត​សន្សំ​កុសល ដែល​សង់​សំយាបផ្ទះ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ត្រូវ​អាជ្ញាធរ​រំដោះ​ហើយ​

spot_img

​ភ្នំពេញ​៖ ច្រើន​ឆ្នាំ​មកនេះ​ផ្លូវ​២៧១ ម្តុំ​វត្ត​សន្សំ​កុសល្យ ដែល​ជាទី​តាំង​មាន​ប្រវត្តិ​កកស្ទះ​ចរាច​រណ៍​ស្ទើរ​គ្រប់​ពេល ដោយសារ​អាជីវករ​ដាក់​តាំង​លក់​ឥ​វ៉ាន់​លើ​ចិញ្ចើម​ផ្លូវ ត្រូវ​អាជ្ញាធរ​ធ្វើការ​រុះរើ កាត់​បំផ្លាញចោល​រំដោះ​វិញ​ហើយ ក្រោយ​ការអនុវត្ត​រាប់​ឆ្នាំ​កន្លងមក​។

ការ​ដែល​ក្រុម​អាជ្ញាធរ​កាត់​បំផ្លាញ​បែបនេះ ដោយសារ​ផ្ទះ​ទាំងនោះ មិន​រុះរើ​ចេញ​ដោយ​ខ្លួនឯង​ទោះបីជា​អាជ្ញាធរ​បាន​ចេញ​សេចក្តី​ជូន​ដំណើរ​អំពី​ការរុះរើ​ដើម្បី​សោភ័ណភាព​ទីក្រុង និង​សណ្តាប់ធ្នាប់​សាធារណៈក្តី ដូច្នេះ​ទើប​អាជ្ញាធរ​ប្រើ​ធ​ម៌ក្តៅកា​ត់​សំយាប ផ្ទះ​ប៉ាន់​ណូ បង្គោល​បដា​ស្លាក​សញ្ញា​ជាដើម​។

​អាជីវករ​លក់ដូ​រទាំ​ង​អស់​នោះ​បាន​ប្រាប់ថា ពួក​គាត់​ឈប់​នាំគ្នា លក់ដូរ និង​ដាក់តាំង​ឥ​វ៉ាន់​លើ​ចិញ្ចើម​ផ្លូវ​ទៀតហើយ ព្រោះ​ពួកគាត់​មិន​ចង់ឱ្យ​ចរាចរណ៍​បន្ត​កកស្ទះ​ទៀត​ទេ ម្យ៉ាង​ដោយ​សារ​អាជ្ញាធរ តែង​ចុះមក​ណែនាំ​ដល់​ពួកគាត់ ហើយ​ពួកគាត់​ក៏​បាន​យល់​ពី​ផលប៉ះពាល់​ទាំងអស់​នោះ ម្យ៉ាង​កន្លងមក មិន​មែន​ពួកគាត់​មិន​ស្តាប់​អាជ្ញាធរ​នោះ​ទេ គឺ​ដោយសារ​មាន​អាជីវករ​ខ្លះ​ដាក់​លក់​លើ​ចិញ្ចើមផ្លូវ និង​អាជីវករ​ខ្លះ​មិន​បាន​ដាក់លក់ ទើប​ធ្វើឱ្យ​ពួកគាត់​ដាក់​លក់​ដូច​គ្នា​តែម្តងទៅ​។ ពួកគាត់​ប្រាប់​បន្តថា ពេល​អាជីវករ​ម្នាក់ៗ នាំគ្នា​លក់ដូរ និង​ដាក់តាំង​ចូល​ក្នុង​ផ្ទះ​រៀងៗ​ខ្លួន​បែប​នេះ មើល​ទៅ​ស្រលះ​មុខ ស្រលះ​មាត់ លែង​មាន​ការកកស្ទះ​ចរាច​រណ៍​តទៅ​ទៀត​ពិតជា​សប្បាយ​ចិត្ត ដូចនេះ​ពួកគាត់​ចង់ឱ្យ​អាជីវករ​ទាំងអស់ នាំ​គ្នា​បន្ត​ដាក់លក់ និង​ដាក់​ឥ​វ៉ាន់​របស់ខ្លួន​បែប​នេះ​តទៅទៀត ពោល​គឺ​ឈប់​នាំគ្នា​ដាក់​លក់ និង​ដាក់តាំង​ឥ​វ៉ាន់​លើ​បំណែក​ផ្លូវ​តទៅទៀត​ហើយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×