Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាំ​កូនឈើ​ប្រណិត​ជាង​៥០០​ដើម ធ្វើ​ឲ្យ​សោភ័ណភាព នៅក្នុង​ទី​រួម​ខេត្ត​ពោរពេញ ទៅដោយ​គម្រប​ព្រៃឈើ មាន​ពណ៌​បៃតង​

spot_img

​តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ដោយមាន​គោលបំណង​ចង់​ឲ្យ​ទឹកដី​នៃ​ខេត្តតាកែវ កាន់​តែមាន​សោភ័ណភាព ស្រស់បំព្រង​ក្រោមរូបភាព គម្រប​ព្រៃឈើ​ពណ៌​បៃតង និង​សម្បូរ​ទៅដោយ​ប្រភេទ​ឈើប្រណិត​នោះ លោក​បាន​ជំរុញ​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​អាជ្ញាធរ និង​មន្ទីរជំនាញ​រៀបចំ​កែលម្អ​នៅតាម​ដងផ្លូវ​ទីសាធារណៈ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ផ្លូវ​ក្នុង​ក្រុង​ដូន​កែវ ត្រូវ​ដាំ​កូនឈើ​ប្រណិត​អម​សងខាង​ផ្លូវ និង​នៅលើ​សួនច្បារ​ខាងមុខ​វិមានឯករាជ្យ​ឲ្យ​បានល្អ ក្នុងឱកាស​ដែល​យើង​ត្រូវ​ប្រារព្ធ​ទិវា ៩​កក្កដា ឆ្នាំ​២០២០​នេះ ។

​ថ្លែង​នៅក្នុង​ពិធី​នេះដែរ ឯកឧត្តម យស ណា​ស៊ី បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ នៅតាម​ទីធ្លា​គេហដ្ឋាន ឬ​នៅ​ហាម​ទី​ដី​វា ដើម្បី​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​ខាងមុខ ពីព្រោះ​ប្រភេទ​ឈើប្រណិត​ទាំងអស់ មិនមែន​តែមាន​ប្រយោជន៍​លើ​ការទប់ស្កាត់ នៅ​គ្រោះធម្មជាតិ​តែប៉ុណ្ណោះ​នោះទេ វា​បានធ្វើ​ឲ្យ​សោភ័ណភាព​នៅក្នុង​ទី​រួម​ខេត្ត​របស់​យើង ពោរពេញ​ទៅដោយ​គម្រប​ព្រៃឈើ​មាន​ពណ៌​បៃតង​ស្រស់ស្អាត និង​ជា​ម្លប់​ជ្រកកោន​ដល់​មនុស្សលោក ។

​លោក​ស៊ឹម ឡា​ប៉័ង ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា យើង​បាន​ប្រើ​កូនឈើ​ប្រណិត​ជាង ៥០០​ដើម មាន​ប្រភេទ​ឈើ​គ្រញូង ឈើ​បេង ឈើទាល ដើម​ក្ងោក និង​ដើម​សាគូ​រ៉ា គឺ​យើង​ចាប់​ដាំ​តាំងពី​គោលដៅ​រង្វង់​មូល​ផ្លូវ​ចូល​ក្រុង​នៅ​អូរ​ចំបក់ ស្របតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ មកដល់​សួនច្បារ​សម្តេច​វិបុល​បញ្ញា សុខ អាន វិមានឯករាជ្យ​ខេត្តតាកែវ ៕​ដោយ​៖ តាកែវ​

 

   

spot_img
×