Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​មួយថ្ងៃ រាជធានី​ភ្នំពេញ មាន​កម្មករ​បម្រើការ​ងារ​ក្នុង​វិស័យ​សំណង់​ប្រមាណ ២​ម៉ឺ​នាក់​

spot_img

​ភ្នំពេញ​៖ យោងតាម​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញថា នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​កម្មករ​ប្រមាណ​ពី ២៤ ១៣០​នាក់ ទៅ ២៤ ៥០០​នាក់​ក្នុង​មួយថ្ងៃ ដែល​បានធ្វើ​ការងារ​ក្នុង​វិស័យ​សំណង់​។​
​បើតាម​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា វិស័យ​សំណង់ និង​អចលនទ្រព្យ បាន​បង្កើត​ការងារ​ជាច្រើន​ជូន​ពលរដ្ឋ នៅ​កម្ពុជា ហើយ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ គិត​ជា​មធ្យម​ប្រមាណ​ពី ១៧០ ០៥៩ នាក់ ទៅ​១៧ ០១០០ នាក់​ក្នុង​មួយថ្ងៃ​នៅ​ទូទាំងប្រទេស​។ ប្រៀបធៀប​ឆមាស​ទី​១​ដូចគ្នា នៅ​ឆ្នាំ​២០១៩​កន្លងទៅ ចំនួន​កម្មករ គិត​ជា​មធ្យម​ប្រមាណ​ពី ១៣៣ ៧៣៨ នាក់ ទៅ ១៣៤ ០០០​នាក់ ក្នុង​មួយថ្ងៃ​។​

​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ បាន​អះអាងថា កម្មករ​ក្នុង​វិស័យ​សំណង់ បាន​រង​ផលប៉ះពាល់​ផងដែរ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ដោយ​ក្រុមហ៊ុន​មួយចំនួន បាន​បិទ ឬ​ផ្អាក​ប្រតិបត្តិការ​។​
​អ្នកជំនាញ​បន្តថា « កម្មករសំណង់​កំពុងមាន​ការលំបាក​ក្នុងការ​រកប្រាក់​ចំណូល​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ ១៩​នេះ​” ។ កម្មករ​មួយចំនួន មិនត្រូវ​បានផ្តល់​ប្រាក់​ឈ្នួល ឬក៏​ត្រូវបាន​បើកប្រាក់​ខែ​យឺត ដោយ​ក្រុមហ៊ុន​ចំនួន ក៏​រង​ផលប៉ះពាល់ និង​ជួប​ការលំបាក​របស់ខ្លួន​ផងដែរ​» ។​

​ទន្ទឹមនឹងនេះ អ្នកជំនាញ បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​នានា​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករសំណង់ ឱ្យបាន​ទាន់ពេលវេលា​ពីព្រោះ​ពួកគេ​ភាគច្រើន ទទួលបាន​ប្រាក់​ឈ្នួល​ថ្ងៃ ហើយ​ត្រូវការ​ប្រាក់​សម្រាប់​ចំណាយ​របស់​ពួកគេ​»​។​

​គួរ​បញ្ជាក់ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ តាម​ការសិក្សា​ស្រាវជ្រាវ បង្ហាញ​ឱ្យដឹងថា តម្លៃ​ពលកម្ម​សម្រាប់​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេងទៀត ក្នុង​មួយខែ អាច​ទទួលបាន​ប្រាក់បៀវត្ស​ពី ៤០០​ដុល្លារ ទៅ​២៥០០​ដុល្លារ​អាមេរិក​។ ដោយឡែក កម្មករសំណង់ ក្នុង​មួយថ្ងៃ អាច​ទទួលបាន​ពី ៤០.០០០​រៀល ទៅ ៦០.០០០​រៀល សម្រាប់​កម្មករ​ជំនាញ និង​មេជាង ក្នុង​មួយថ្ងៃ អាច​រកចំណូលបាន​ពី ៦០.០០០ រៀល ដល់​១០០.០០០ រៀល​៕
​ដោយ​៖CEN


spot_img
×