Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ជំរុញ​ឲ្យ​នគរបាល​ត្រួតពិនិត្យ​ជនបរទេស ដែល​ចូលមក​រស់នៅក្នុង​មូលដ្ឋាន​

spot_img

​តាកែវ​៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជំរុញ​ឲ្យ​អធិការ​ស្រុក​បាទី​ថ្មី សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍ ដែល​ចូលមក​ធ្វើការ​ងារ​តាម​រោងចក្រ ពីព្រោះ​កន្លងមក​នៅ​ស្រុក​បាទី​នេះ មាន​ជនជាតិ​ចិន ជិត​៣០០​នាក់ ដែល​សមត្ថកិច្ច​របស់​យើង​សហការ​ជាមួយនឹង​កម្លាំង​ពិសេស​របស់​អគ្គស្នងកា​រ និង​កងសន្តិសុខ​ប្រទេស​ចិន បាន​ចុះមក​ធ្វើការ​ចាប់ខ្លួន​ជនជាតិ​ចិន​ទាំងនោះ ពីបទ​ចាប់​ជម្រិត​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ដូច្នេះ​ក្នុងនាម​យើង​ជា​នគរបាល​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ត្រូវ​រក្សា​អោយបាន​ភូមិ​ឃុំ​មាន​សុ​វត្តិភាព យើង​ត្រូវតែ​ក្តាប់​ឲ្យ​ជុំ​នៅក្នុង​មូលដ្ឋាន​របស់​យើង អំពី​ជន​ប្លែក​មុខ​ដែល​ចូលមក​ស្នាក់​នៅក្នុង​ទឹកដី​របស់ខ្លួន ។​

​ឯកឧត្តម​ស្នងការ​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ឆាយ កែវ​មន្នី ជា​អធិការនគរបាល​ស្រុក​បាទី​ថ្មី ជំនួស​លោក ង៉ាន់ សារី ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ ក្រោយ​កាន់តំណែង​ជា​អធិការនគរបាល​ស្រុក​បាន ១៦​ឆ្នាំ នៅ​រសៀល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ។​

​ទន្ទឹមនឹង​ការជំរុញ​នេះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង លោក​នៅតែ​ទទូច​ឲ្យ​នគរបាល​ទាំងអស់ ត្រូវតែ​គោរព​វិន័យ និង​ក្រមសីលធម៌​ល្អ ទើប​ខ្លួន​យើង​ក្លាយជា​មន្ត្រី​នគរបាលជាតិ យ៉ាង​ពេញលេញ ក្នុង​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ និង​បម្រើសេវា​ការងារ​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ ៕​ដោយ​៖ តាកែវ​

spot_img
×