Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទិ​ត្យ វិច្ឆិកា ដាក់​មួយ​ឃ្លា​យ៉ាង​ចាក់​ដោត ក្រោយ​ក្រសួង​ធម្មការ និង​សាសនា ចាត់វិធានការ​ទៅលើ​ព្រះសង្ឃ ណេ​ន​ថៃ ថតរូប​អនុស្សាវរីយ៍​បញ្ចេញ​សាច់ដុំ​ធំៗ​

spot_img

​ភ្នំពេញ​៖ សង្ឃ​មួយអង្គ​ព្រះនាម ណេ​ន​ថៃ បាននិងកំពុង​ក្លាយជា​ប្រធានបទ​ក្តៅគគុក នៅលើ​អ៊ិន​ធឺ​ណិ​ត ក្រោយពី​ព្រះអង្គ​បាន​បង្ហោះ​កម្រង​រូបភាព​អនុស្សាវរីយ៍ ដែល​មើល​ទាក់ទាញ​ខ្លាំង ជាមួយ​ស្តាយ​ថត​នៅ​ទីកន្លែង​ស្រស់ៗ​ស្អាត​ផ្សេងៗ​។​

​ជាមួយ​រូបភាព​កម្រង​អនុស្សាវរីយ៍​ទាំងនេះ របស់​ព្រះអង្គ ណេ​ន​ថៃ ត្រូវបាន​ដឹងថា ជា​ដំណើរ​កម្សាន្ត​ទៅកាន់​ទឹកជ្រោះ អមដោយ​ទង់ជាតិ​កម្ពុជា​ដ៏​លេចធ្លោ ក្នុងអំឡុង​វិស្សមកាល​រយៈពេល​ខ្លី ក្រោយ​ព្រះអង្គ​រៀន​ចប់​អនុបណ្ឌិត ហើយ​ត្រូវ​រៀន​បន្ត​នៅ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​លួច​សរសើរ​ថា ព្រះអង្គ​ពិត​ជាមាន​រូបរាង​សង្ហា និង​សាច់ដុំ​ធំៗ​ស្ទើរ​គ្រប់ៗ​គ្នា​។​

​ទោះយ៉ាងណា ទន្ទឹមនឹង​មានការ​កោតសរសើ​រ ក៏មាន​បុគ្គល​មួយចំនួន​តូច បាន​ចូលមក​បញ្ចេញមតិ​អវិជ្ជមាន ដោយ​រិះគន់​ទៅលើ​ព្រះសង្ឃ​អង្គ​នេះ​ថា មិនគួរណា​បង្អួច​ភាព​ឡូយឆាយ ធ្វើខ្លួន​ប្រៀបដូចជា​តារា​បង្ហាញ​ម៉ូដ​អ៊ីចឹង​, បួស​ចង់យក​ការចាប់អារម្មណ៍​ឲ្យ​នាង​ទាវ​មួយចំនួន​ជ្រួលជ្រើម​…​។​

​យ៉ាងណាមិញ ក្រោយ​ឃើញ​មនុស្ស​មួយចំនួន​បាន​បញ្ចេញ​រិះគន់ ស្រាប់តែ​ពេលនេះ ក្រសួង​ធម្មការ និង​សាសនា តាមរយៈ​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា ពាក់ព័ន្ធ​នឹង​រឿងនេះ ក្រសួង​បាន​ចាត់វិធានការ​ហើយ ដោយ​ខណៈ​ពេលនេះ ខាង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តាមដាន​ស្រាវជ្រាវ​ទាក់ទង​ទៅនឹង​ព័ត៌មាន​សង្ឃ​នេះ ដែល​ពុំទាន់​ដឹងថា គង់នៅ​វត្ត​ណា​នោះទេ​។​

​ទន្ទឹមនេះ​ផងដែរ ក្រោយពី​ទទួលដំណឹង​ថា ក្រសួង​ធម្មការ​និង​សាសនា ចាត់វិធានការ​ទៅលើ​ព្រះអង្គ​រួច ស្រាប់តែ​តារាចម្រៀង​ជើងចាស់​លោក ទិ​ត្យ វិច្ឆិកា បាន​បញ្ចេញមតិ​រិះគន់ ដោយ​លើក​ហេតុផល​យ៉ាង​ចាក់​ដោត​ថា​៖ «​គ្រាន់តែ​លោក​បង​សាច់ដុំ​ធំ​ហើយ​ថតរូប​អនុស្សាវរីយ៍ ពិនិត្យ​ដូចជា​គ្មាន​ខុស​នឹង​ព្រះធម៌​ឬក៏​ត្រូវ​ដាច់​អាបត្តិ​អី​ផង ទាល់តែ​លោក​ឆាន់​ពោត​ក្នុង​វត្ត​នឹង​ទេសនា​ជេ​គ្នា​ទើប​វា​មិន​ត្រឹមត្រូវ សូម​ញា​ត្ត​ញូ​ម​ជួយ​គិត​ឡើងវិញ​ផង​ជៀសវាង​ខុស​កាន់តែ​ធ្ងន់​ជាង​នេះ លោក​ដែល​សឹង​ហើយ​ឆាន់​នឹង​លោក សឹង​ហើយ​ឆាន់​ព្រមទាំង​ព្យាយាម​ហាត់ប្រាណ​គឺ​កាយសម្បទា​នឹង​សុខភាព​ខុសគ្នា​» ៕ ដោយ​៖ លឹម ហុង​

spot_img
×