Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​នៅតាម​សហគមន៍ ហាក់​វិល​ទៅរក​សភាព​ធម្មតា​ឡើងវិញ ដោយ​ភ្លេចខ្លួន និង​ខ្វះ​ការប្រុងប្រយ័ត្ន ពី​ការឆ្លង និង​ចម្លង​ពី​ជំងឺ​កូ​វីដ​-១៩

spot_img

​បាត់ដំបង​៖ ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ហាក់​វិល​ទៅរក​សភាព​ធម្មតា​ឡើងវិញ ដោយ​ភ្លេចខ្លួន និង​ខ្វះ​ការប្រុងប្រយ័ត្ន ពី​ការឆ្លង​និង​ចម្លង​ពី​ជំងឺ​កូ​វីដ​-១៩ ដែល​នៅលើ​ពិភពលោក​មិនទាន់​ស្ងប់​នៅឡើយ ហើយ​វា​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ ដែល​មន្ត្រី​សុខាភិបាល​ទទួលបាន​នូវ​មេរៀន និង​បទពិសោធន៍​ការងារ​។​

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ សូម​បន្ត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ពាក់ព័ន្ធ​កន្លងមក​យើង​បាន​អនុវត្ត​នូវ​វិធានការ​ទប់ស្កាត់​បានល្អ​ប្រសើរ ជាពិសេស​នៅ​ខេត្ត​នេះ បាន​ឆ្លើយតប​និង​មាន​វិធាន​ចំណាត់ការ​បញ្ហា​កូ​វីដ ១៩ ឆ្លើយតបបាន​ទាន់ពេលវេលា​។​

​ក្រសួង​និង​អាជ្ញាធរ​គ្រប់​ថ្នាក់ នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បន្ត​នូវ​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ជុំវិញ​បញ្ហា​សុខុមាលភាព​សាធារណៈ​ទូទៅ ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ជាពិសេស បញ្ហា​ប្រឈម​ពី​ការកើតឡើង​ជំងឺ​រាតត្បាត​ផ្សេងៗ​ទៀត ពិសេស​បញ្ហា​ប្រឈម​ពី​ជំងឺគ្រុនឈាម​និង​ជំងឺគ្រុនចាញ់ ដែល​អាច​កើតមានឡើង និង​ត្រូវតែមាន​វិធានការ​បម្រុង​ជាមុន ក្នុងការ​ទប់ស្កាត់​និង​ការឆ្លើយតប​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ជួយ​ដល់​សហគមន៍​។​

ការលើកឡើង​បែបនេះ ក្នុង​ដំណើរ​បំពេញការងារ រយៈពេល​២​ថ្ងៃ​របស់​គណៈប្រតិភូ​មួយក្រុម នៃ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​វត្តមាន​អមដំណើរ​ពី​លោកជំទាវ វេជ្ជបណ្ឌិត លី អេ​ឡែ​ន (Li AiLan) តំណាង​អង្គការ​សុខភាព​ពិភពលោក​WHO​ប្រចាំ​កម្ពុជា នៅ​ខេត្តបាត់ដំបង​។​

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ថ្នាក់ដឹកនាំ​សំខាន់ៗ ជាពិសេស​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង និង​គ្រោង​បន្តដំណើរ​ជួប​មន្ត្រី​សុខាភិបាល តាម​បណ្តា​មន្ទីរពេទ្យបង្អែក​ស្រុក មណ្ឌល​សុខភាព​ឃុំ​មួយចំនួន និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន​។ ដោយ​ផ្តោត​ពី​ការយកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត ដើម្បី​រួមគ្នា​ក្នុងការ​ទប់ស្កាត់​បង្កើន​វិធាន​ការបន្ត ក្នុង​កិច្ចការពារ​កុំ​ឲ្យ​កើតមាន​ជាថ្មី​ការឆ្លង និង​ចម្លងជំងឺ​កូ​វីដ​-១៩ រលក​ទី​២ នៅក្នុង​សហគមន៍ ដោយសារតែ​ការធ្វេសប្រហែសរ​បស់បង​ប្អូន​។ ដោយសារតែ​ការកត់សម្គាល់​របស់​ក្រសួង ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ពួកគាត់​ហាក់​វិល​ទៅរក​សភាព​ធម្មតា​ឡើងវិញ ដោយ​ភ្លេចខ្លួន​និង​ខ្វះ​ការប្រុងប្រយ័ត្ន ពី​ការឆ្លង​និង​ចម្លង​ពី​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​នៅលើ​ពិភពលោក​មិនទាន់​ស្ងប់​នៅឡើយ​។ ជំងឺ​កូ​វីដ​-១៩ ក៏​វា​មាន​ចំណុច​ល្អ​និង​ចំណុច​អាក្រក់​ផងដែរ ដែល​ធ្វើ​ឲ្យ​មន្ត្រី​សុខាភិបាល​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ទទួលបាន​នូវ​មេរៀន​និង​បទពិសោធន៍​ការងារ​ផងដែរ​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងអំណរគុណ​ពី​ការយកចិត្តទុកដាក់ របស់​ក្រសួង ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ជាពិសេស វត្តមាន​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​សុខុមាលភាព​សាធារណៈ នៃ​អង្គការ​សុខភាព​ពិភពលោក​WHO ដែល​បានផ្តល់​​នូវ​អនុសាសន៍​គន្លឹះ​សំខាន់ៗ​។ កន្លងមកនេះ រដ្ឋបាលខេត្ត​បាត់ដំបង បាន​យកចិត្តទុកដាក់​យ៉ាងសកម្ម ក្នុង​កិច្ចសហការ​ក្នុងការ​អនុវត្តន៍​ការប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ជាមួយនិង​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រប់​ថ្នាក់​តាម​បណ្តា​ស្រុក និង​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់​ទៅតាម​​គោល​ការណែនាំ និង​វិធានការ​ជាក់លាក់​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល និង​វិធានការ​នានា ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង ខេត្ត​បាន​បំពេញ​តួនាទី ក្នុង​បេសកកម្ម​ជួយ​ដល់​ប្រជាពលរដ្ឋ ស្ថិតក្នុង​កម្រិត​និង​លទ្ធភាព សមត្ថភាព​ដែល​អាច​ធ្វើបាន និង​ឆ្លើយតប​ជួយ​ប្រជាពលរដ្ឋ​។ អ្វី​ជា​អនុសាសន៍​របស់លោក​ជំទាវ រដ្ឋបាលខេត្ត​បាត់ដំបង និង​មន្ទីរ​សុខាភិបាល​ខេត្ត និង​ពិភាក្សា​ពិចារណា​រៀបចំ​នូវ​វិធានការ បង្ការ​ទប់ស្កាត់​និង​ត្រៀម​ផែនការ ឆ្លើយតប​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ផ្សេងៗ ជាពិសេស​និង​ខិតខំ​ក្នុងការ​លើកកម្ពស់ នូវ​សុខុមាលភាព​សាធារណៈ​ទូទៅ និង​ធ្វើ​ការចុះ​អប់រំ​ផ្សព្វផ្សាយ ពី​ការថែរក្សា អនាម័យ រស់នៅ​ស្អាត បន្ថែមទៀត ដើម្បី​បញ្ចៀស​ឲ្យ​បាន​ពី​ការឆ្លង និង​ចម្លង​នូវ​មេរោគ និង​ពី​ការ​រាតត្បាត​ជំងឺឆ្លង​ផ្សេងៗ​ទៀត ដូចជា បញ្ហា​កូ​វីដ​-១៩ ជំងឺគ្រុនឈាម និង​គ្រុនចាញ់ ជាដើម​។​ល​។​

​ក្នុងឱកាស​ចុះ​ពិនិត្យមើល និង​សាកសួរ​សុខទុក្ខ ដល់​ក្រុមគ្រូពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ និង​នៅ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោកជំទាវ ក៏​ឧបត្ថម្ភ​សម្ភារ​ម៉ាស អាល់កុល ជែ​ល អាវ​គ្រូពេទ្យ និង​ថវិកា​មួយចំនួន ដល់​អង្គភាព​មាន​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​មោងឫស្សី មន្ទីរពេទ្យបង្អែក​ខេត្ត និង​មន្ទីរ​សុខាភិបាល​ខេត្ត​ផងដែរ​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×