Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ស្នើ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា ឲ្យ​ជួយ​ផ្សព្វផ្សាយ ពី​បរិ​យ​កាស​វិនិយោគ​ដ៏​ល្អប្រសើរ​របស់​កម្ពុជា ទៅដល់​វិស័យ​ឯកជន​កូរ៉េ​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប៉ាន សូរ​ស័ក្តិ បានស្នើ​ឯកអគ្គរដ្ឋទូត​កូរ៉េ ជួយ​ផ្សព្វផ្សាយ​ពី​បរិ​យ​កាស​វិនិយោគ​ដ៏​ល្អប្រសើរ របស់​កម្ពុជា​ទៅដល់​វិស័យ​ឯកជន​កូរ៉េ ដើម្បី​ទាក់ទាញ​វិនិយោគិន​បន្ថែម ជាពិសេស​សម្រាប់​វិស័យ​កែច្នៃ​កសិផល គ្រឿង​បង្គុំ​អេឡិចត្រូនិក និង​រថយន្ត ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់​និង​ពិភពលោក ក៏ដូចជា​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែលជា​វិស័យ​ដែល​សាធារណរដ្ឋ​កូរ៉េ​មាន​សក្ដានុពល​ខ្ពស់​។​

​លោក​ថ្លែង​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ផាក ហឹ​ង​យឹ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បានបញ្ជាក់​អំពី​សារសំខាន់ នៃ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​កម្ពុជា និង​កូរ៉េ ទាំង​ផ្នែក​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​នយោបាយ ដែល​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ រហូត​ឈានដល់​ការប្រកាស ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ស្ថានភាព និង​ការវិវត្ត នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ កម្ពុជា​នៅតែ​បន្ត​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ដោយ​អង្គការ WTO បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​សមាជិក​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​អភិវឌ្ឍន៍​តិចតួច ដែល​រួមមាន​កម្ពុជា​ផងដែរ ឱ្យ​ទទួលបាន​ភាពអនុគ្រោះ​ពាណិជ្ជកម្ម និង​ប្រព្រឹត្តិកម្ម​ពិសេស ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ហើយ​អង្គការ WTO ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​សម្រួល​ពាណិជ្ជកម្ម​ពិភពលោក​៕
​ដោយ​៖CEN​

spot_img
×