Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ជនជាតិ​ចិន​មួយក្រុម ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា​

spot_img

​ខេត្ត​ព្រះសីហនុ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហេង ប៊ុន​ទី បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប​ជន​ជាតិចិន​មួយក្រុម ដែល​បាន​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់​ពី​ជន​ជាតិចិន​ដូចគ្នា ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ជួយ​រំដោះ​បាន​ជនរងគ្រោះ​ម្នាក់ និង​ចាប់បាន​ជនសង្ស័យ​ចំនួន​៧​នាក់ (​ប្រុស​៦​នាក់​ស្រី​ម្នាក់​) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី បញ្ជាក់ថា សម្រាប់​ប្រតិបត្តិការ​នេះ លោក​បាន​ដឹកនាំ​កម្លាំង​កង​រាជ​អា​វុ​ហត្ថ​ចំនួន​៣០​នាក់ ក្រោម​ការសម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មាន​វត្តមាន​លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ផងដែរ​។​

​ជនសង្ស័យ​ទាំង​៧​នាក់​រួមមាន​៖ ទី​១.​ឈ្មោះ Cao Ya Qi ភេទ​ស្រី អាយុ​២១​ឆ្នាំ ទី​២.​ឈ្មោះ Yang Jing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​៣.​ឈ្មោះ Xie Ji Liu ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៤.​ឈ្មោះ Cai Lei Lei ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទី​៥.​ឈ្មោះ Ou Qiang ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទី​៦.​ឈ្មោះ Zhu Shou Jiang ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៧.​ឈ្មោះ Li Jun ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ ដោយឡែក ជនរងគ្រោះ​ដែល​ត្រូវមាន​ឈ្មោះ Luo Ping ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន​។​

​ក្រោយ​ប្រតិបត្តិការ កម្លាំង​អាវុធហត្ថ បាន​ដកហូត​វត្ថុតាង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​រួមមាន​៖ រថយន្ត ចំនួន​១​គ្រឿង ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-9891 , ម៉ូតូ ចំនួន​១​គ្រឿង ម៉ាក PCX ពណ៌​ស គ្មាន​ផ្លាកលេខ​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន​២​គ្រាប់ និង​ម្សៅ​ស​ថ្លា ចំនួន​១​កញ្ចប់ (​សង្ស័យ​ជា​ថ្នាំញៀន​) ត្រា​ក្រហម ចំនួន​៨​ត្រា​, កាត​ធនាគារ​ចំនួន​៥៤​សន្លឹក​, ខ្នោះដៃ​ចំនួន​៣,​ម៉ាស៊ីន​ផ្លុំ​សក់​ចំនួន​១, វ៉ាលិស ចំនួន​២ (​តូច​១ និង​ធំ​១) ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង​, ដំបងឆក់ ចំនួន​១​ដើម​, ឧបករណ៍​ផ្តាច់​សេវា​ទូរស័ព្ទ ចំនួន​១​គ្រឿង , លិខិតឆ្លងដែន ចំនួន​៣​ច្បាប់​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​, កាបូបដៃ ចំនួន​១ , ស៊ីម​ទូរស័ព្ទ​មួយចំនួន , អត្តសញ្ញាណប័ណ្ណ​មួយចំនួន , ឧបករណ៍​ឆែក​ទិន្នន័យ​ធនាគារ ចំនួន​១៣ គ្រឿង​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ អាវុធហត្ថ​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×