Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​អាណាធិបតេយ្យ​ទន្ទ្រាន​យក ដី​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសុមៈ ធ្វើជា​កម្មសិទ្ធិ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ដ ចុះ​រុះរើ របង រោង និង​សំណង់

spot_img

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​ថៃ្ង​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ កម្លាំងចម្រុះ ដឹកនាំ​ដោយ ឯកឧត្ដម សរ សុ​ពុ​ត្រា អភិបាលរង​ខេត្ដ​កំពង់ស្ពឺ តំណាង​ឯកឧត្ដម វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ដ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ដ បាន​ចុះ​ពិនិត្យ​និង​ធ្វើការ​រុះរើ របង​ព័ទ្ធ​ដី រោង​ចាំ​ដី និង​សំណង់អាណាធិបតេយ្យ​សង់​រំលោភ​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុសុមៈ “​គីរីរម្យ​” ដែលជា​ដីកា​រពារ​ដោយ​ព្រះរាជក្រឹត្យ ចំណុច​នាគព័ន្ធ ចំណុច​អូ​រក​សេះ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

​ឯកឧត្ដម សរ សុ​ពុ​ត្រា បាន​ថ្លែងថា “​បច្ចុប្បន្ន​ក្រុម​អាណាធិបតេយ្យ​មួយចំនួន តែងតែ​លួច​ធ្វើ​សកម្មភាព​ទន្ទ្រាន យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​មិន​ខ្វល់ អំពី​អ្វីដែល​ហៅថា​ជា​ផ្លូវច្បាប់​នោះឡើយ គឺ​បាន​កៀរគរ​ពលរដ្ឋ​មួយចំនួន​មកពីរ​តំបន់​ឆ្ងាយ និង​ផ្ដល់​លុយ​ដោយ​ការ​កុហក និង​អះអាងថា ធានា​ក្នុងការ​បង្ក្រាប​ពី​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​” ។

​ឯកឧត្តម បាន​បញ្ជាក់ថា “​អនុវត្តន៍​គោលការណ៍​ច្បាប់ គណៈបញ្ជាការ​ឯកភាព​ខេត្ដ បានធ្វើ​ការរុះរើ​របង​ព័ទ្ធ​យក​ដី រោង​ចាំ​ដី និង​សំណង់អាណាធិបតេយ្យ​បាន​មួយចំនួន និង​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ចាញ់បោក​មេខ្យល់ ញុះញង់ ឲ្យ​ចូលរួម​ប្រ​ព្រឹ​ត្ដ​សកម្មភាព​ធ្វើការ​ទន្ទ្រាន​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់ ត្រូវតែ​បញ្ឈប់​សកម្មភាព ដោយ​ការពិចារណា គិតគូរ​អំពី​បញ្ហា​ការអនុវត្តន៍​ច្បាប់​នាំ​ឲ្យ​មាន​ពិរុទ្ធភាព មកលើ​ខ្លួន​និង​ក្រុមគ្រួសារ ផលប្រយោជន៍ បាន​អ្នកដទៃ “៕​ដោយ​៖​កូ​ឡាប​

spot_img
×