Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ត្រី​មួយគ្រឿង​បួង​ចង្កូត​ជ្រុល​ធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងារជើង​

spot_img

​ភ្នំពេញ​÷ រថយន្ត​ដឹក​ត្រី​មួយគ្រឿង​ត្រូវ​រថយន្ត​​ប្រភេទ​កុងតឺន័រ​វ៉ា​ជែង​ទៅ​ប៉ះ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ដឹង​ត្រី​ដាច់​កាឡេ​ទៅ​ធ្លាក់​ប្រឡាយ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង ៥ និ​០០ នាទី​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​មហាវិថី​វិមាន​ឈ្នះៗ ស្ថិតនៅក្នុង​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​ត្រី​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3E 77 04 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង លុះ​មក​ជិត​ដល់​ចំណុចកើតហេតុ​ត្រូវបាន​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ទៀត ធ្វើដំណើរ​វ៉ា​ជែង​ពីក្រោយ​
​រួច​ទៅ​ប៉ះ​រថយន្ត​ដឹក​ត្រី​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ដឹក​ត្រី​បួង​ចង្កូត ធ្លាក់​ប្រឡាយ​ក្រឡាប់​ផ្ងារជើង ។​

​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ មិន​បណ្តាល​ឲ្យ​រងរបួស​តៃកុង ឬ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើ​ជិត​នោះទេ គឺ​រង​ការខូចខាត​តែ​រថយន្ត និង​ខូចខាត​ត្រី​អស់​ចំនួន ៥ តោន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន ចុះមក​ដល់​រួច​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ផ្លូវគោក ចុះមក​ពិនិត្យឃើញថា មិនមាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ ហើយក៏​ឲ្យ​ម្ចាស់​រថយន្ត​ដឹក​ត្រី ឲ្យ​រថយន្តស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង​។​
​រីឯ​រថយន្ត​បង្ក​សមត្ថកិច្ច​និង​ស្រាវជ្រាវ​ដើម្បី​យកមក​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕​ដោយ​៖ សា​មេ​ត​

spot_img
×