Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប​ដើរ​មួយ​ជំហាន​មុនគេ ក្នុងការ​ហាមឃាត់​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ​(​ឆ្កែ​)

spot_img

សៀមរាប​៖មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បាន​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​លក់​សម្រាប់​ពិឃាតសត្វ​សុនខ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​។ លោក​ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បាន​ថ្លែង​បែបនេះ​កាលពី​ថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2020​។

​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​បានលើកឡើង​ថា​ការហាមឃាត់​ធ្វើ​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ​នេះ​យោងតាម​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​និង​យោងតាម​កិច្ចប្រជុំ​និង​ទទួល​ការណែនាំ​ពី​គណៈ​អភិបាលខេត្ត​សៀមរាប​ឯកឧត្តម​ទៀ សីហា​។​

​បើតាម​សេចក្តីជូនដំណឹង​ស្តីពី​ការហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​លក់​និង​ពិឃាតសត្វ​សុនខ បាន​ឲ្យ​ដឹងថា ខេត្តសៀមរាប​ជា​ខេត្ត​ទេសចរណ៍វប្បធម៌​ធម្មជាតិ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​ផង​គ្មាន​ពីលើ​លោក​យើង​នេះ​។ តាំងពី​បុរាណកាល​រៀងមក​សត្វ​សុនខ​ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក​ជាពិសេស​ប្រជាជន​ខ្មែរ​យើង​ចាត់ទុកជា​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​របស់​មនុស្ស​ហើយ​សត្វ​សុនខ​មានគុណ​តម្លៃ​ណាស់​សម្រាប់​ការពារ​ផ្ទះ​ចំការ​ហ្វូង​សត្វ​ជួយ​ក្នុង​វិស័យ​យោធា​បានល្អ​ទៀតផង​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការធ្វើ​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ​ដើម្បី​ធ្វើជា​ម្ហូបអាហារ​មាន​ភាព​អាណាធិបតេយ្យ​នឹង​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ នេះ​ជាស​ញ្ញា​មួយ​បង្ហាញថា​មានការ​ធ្លាក់ចុះ​នៅ​តម្លៃ​មនុស្សធម៌​គុណធម៌​សុខភាព​សាធារណៈ​នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ពី​អង្គការ​សុខភាព​ពិភពលោក​និង​អង្គការ​ហ្វ​រ​ផរ​។​

​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ការដើរ​ទាក់​ទិញ​លក់​និង​ពិឃាតសត្វ​អាណាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ដែល​នឹងត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​តាម​មាត្រា​១១២, ១១៣ , ១១៥ នៃ​ច្បាប់​នេះ​។ អាស្រ័យហេតុនេះ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ហាមឃាត់​ការធ្វើ​អាជីវកម្ម​ទិញ​លក់​សម្រាប់​ពិឃាតសត្វ​សុនខ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​ខេត្តសៀមរាប​សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​អាជីវកម្ម​ទិញ​លក់​ពិឃាតសត្វ​សុនខ​ទាំងអស់​និង​សាធារណជន​ទាំង​ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​ចំណែក​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​បានប្រកាស​សូម​អបអរសាទរ​និង​កោត​សរសេីរ​ដោយស្មោះ​អស់ពីដួងចិត្ត​ចំពោះ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដែល​បានសម្រេច​ដាក់​ច្បាប់​ហាមឃាត់​ការ​ធ្វេី​អាជីវកម្ម​ទិញ​-​លក់​ពិឃាតសត្វ​សុនខ​។ ស្មារតី​នៃ​កា​រស​ម្រេ ច​ចិត្ត​នេះ ប្រកបដោយ​គុណធម៌ ដេី​ម្បី​លេី​ក​កម្ពស់​សីលធម៌ និង​វប្បធម៌​ជាតិ​ខែ្មរ​យេី​ង​ឱ្យ​កាន់តែ​ល្អ​ផូរផង់​ឡេី​ង​វិញ​៕ ដោយ​៖​កូ​ឡាប​

spot_img
×