Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កាមរី​បា​ឡែ​ន​រេ​ចង្កូត​ព្រលះ​រថយន្ត​កូរ៉េ​ដឹក​មាន់​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ (វីដេអូ)

spot_img

​ភ្នំពេញ​៖ នារី​រូប​ស្រស់​ម្នាក់​បាន​បេី​ក​រថយន្ត​កាមរី​បា​ឡែ​ន​រេ​ចង្កូត​បុក​រថយន្ត​កូរ៉េ​ដឹក​មាន់​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ព្រូឡាន​រងរបួស​ជេី​ង ចំណែក​រថយន្ត​រង​ការខូចខាត​ពីរ​ខាងមុខ​យ៉ាងដំណំ ហេតុការណ៍​នេះ​បាន​កេី​ត​ឡេី​ង​នៅវេលា​ម៉ោង ១​និង​២០​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ពុធ​ទី​៨​ខែកក្កដា​ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៣៧១ ស្ថិតក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពពី​កន្លែង​កេី​ត​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កេី​ត​ហេតុ​គេ​បាន​ឃេី​ញ នារី​រូប​ស្រស់​ម្នាក់​បេី​ក​រថយន្ត​ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 2AF-1167 បោះពួយ​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​៣៧១​ក្នុងទិសដៅ​ពី​កេី​តទៅ​លិច លុះ​មកដល់​ចំណុច​កេី​ត​ហេតុ​ខាងលើ ទំនងជា​ងងុយដេក បាន​រេ​ចង្កូត​ទៅខាង​ធ្វេ​ង​ដៃ ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​កូរ៉េ ពណ៌​ស ដឹក​មាន់​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AK-8240 ធ្វេី​ដំណេីរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា រួច​ក៏​រថយន្ត​បា​ឡែ​ន​ជ្រុល​ទៅបុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ព្រូឡាន​ម្នាក់​រងរបួស​ជេី​ង​ខាងស្ដាំ រីឯ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ នឹង​បានធ្វើការ​សម្របសម្រួល​ដោយ​ភាគី​ខាង​រថយន្ត​កាមរី​បា​ឡែ​ន​ព្រម​ចេញថ្លៃ​ខូចខាត​យក​រថយន្ត​ទៅ​ជួសជុល​ឡើងវិញ ដើម្បី​បញ្ចប់រឿង៕ ដោយ​៖ សា មេ​ត​

 

spot_img
×