Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​គ្នា​២​នាក់​ដាច់យ៉ៃ​ចូលទៅ​កន្លែង​ម៉ាស្សា​ឆក់​ទូរស័ព្ទ​បានសម្រេច​តែ​រត់​មិន​រួច​ត្រូវបាន​ប្រជាពលរដ្ឋ​ក្របួច​ជាប់​ (វីដេអូ)

spot_img

ភ្នំពេញ​៖ ជនសង្ស័យ​ពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ទៅ​ឈប់​មុខ​កន្លែង​កោស​ជប់​ម៉ាស្សា យីហោ 777 រួច​ដេី​រ​ចូលទៅ​ធ្វើជា​សួរនាំ​មាន​ស្រី​ឬក៏​អត់​រួច​ម្ចាស់​បាន​ក្រឡេក​មួយ​ភ្លែត​ក៏​ជនសង្ស័យ​ខាងលើ​ឆក់​ទូរស័ព្ទ​បានសម្រេច​តែ​រត់​មិន​រួច ត្រូវបាន​ម្ចាស់​ក្របួច​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១១ និង​៣០ នាទី​យប់ ថ្ងៃ​អង្គារ​ទី​៧ ខែកក្កដា ឆ្នាំ ២០២០ នៅតាម​បណ្តោយ​ផ្លូវ ៣៧១ ក្នុង​សង្កាត់​ចាក់ អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មានឈ្មោះ សយ ភារ​ម្យ អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភពពី​កន្លែង​កេី​ត​បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កេ​ី​ត​ហេតុ គេ​បាន​ឃេី​ញ​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ម៉ាក មក​ឈប់​និង​មុខ​កន្លែង កោស​ជប់ ម៉ាស្សា យីហោ 777 ដោយ​ឃេី​ញ​ក្មេងប្រុស​ម្នាក់​កំពុង​អង្គុយលេង​ហ្គេម នៅ​ខាងក្នុង​ម្នាក់ឯង ឃេី​ញ​ឱកាសល្អ​ជនសង្ស័យ​ម្នាក់​បាន​ដេី​រ​ចូលទៅ​ធ្វេី​ជា​សួ​រក​ស្រី​ម៉ាស្សា​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ដៃ​ក្មេងប្រុស​បានសម្រេច​ប្រុង​រត់ឡើង​ម៉ូតូ​តែ​ត្រូវ​ក្មេងប្រុស​នោះ​រត់តាម​ទាញ​អាវ​និង​ស្រែកថា​ចោរៗ ត្រូវបាន​ឪពុក​ក្មេងប្រុស​ចេញមក​ក្របួច​ជាប់​ម្នាក់ រីឯ ជនសង្ស័យ​ម្នាក់ទៀត​ដែល​អង្គុយចាំ​លេី​ម៉ូតូ​ឃេី​ញ​ដូច​នោះ ភ័យ​ក៏​ជិះ​រត់គេចខ្លួន​បាត់ស្រមោល ។​

​បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែ​លេី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​សា មេ​ត​

spot_img
×