Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ​ខួប​៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

spot_img

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ខួប​៣​ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃ​ការដាក់បញ្ចូល​ប្រាសាទសំបូរព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅលើ facebook ផ្លូវការ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសាទសំបូរព្រៃគុក ដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏​ទាក់ទាញ​មួយ​។​

ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។

​ប្រាសាទ​នេះ ជា​រាជធានី​ចាស់ បុរាណ​ឈ្មោះ ថា​ឥសាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​សិវៈ​និយម​។ ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់​ជាដើម​៕
​ដោយ​៖​កូ​ឡាប​

spot_img
×