Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​១​ករណី​ទៀត​ហេី​យ​! ធ្វេី​របង​បិទផ្លូវ នៅ​ស្រុក​សូទ្រនិគម ពលរដ្ឋ​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ជួយ​ដោះស្រាយ​ផង ព្រោះ​គ្មាន​ផ្លូវ​ដើរ​ទេ​

spot_img

​ថ្មីៗ​នេះ រឿងរ៉ាវ​ធ្វើ​របង​រំលោភ​ទ្រូងផ្លូវ​រួម សឹង​អស់​ពាក់កណ្តាល នៅក្នុង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពុំទាន់​ផុតរលត់​ពី​មតិ​រិះគន់​ផង ឥឡូវនេះ ឈានចូល​ដល់​ករណី​មួយទៀត នៅក្នុង​ស្រុក​ដដែល​នេះ គឺ​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ចេញចូល​បាន សូម្បីតែ​ដើរ ដែល​គិត​មកទល់ពេលនេះ​មាន​រយៈពេល ១០ ថ្ងៃ ហើយ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Run Sreyneat បាន​បង្ហោះ​រូបភាព​ជាក់ស្តែង និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង​ខាង​សុរិយោដី មេត្តាជួយ​ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវ​នេះ ដោយ​បងស្រី​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុងភូមិ ក្រសា​ទុំ ឃុំ ដំ​ដែក ស្រុក សូទ្រនិគម ខេត្ត សៀមរាប សូម​អំពាវនាវ​ដល់ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខាង​សុរិ​យោ​ដី សូមជួយ​ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវ មិនឲ្យ​ចេញចូល រយៈពេល​មួយអាទិត្យ​ជាង​ហើយ សូម ជួយ​ធ្វើ​ចំណាត់​ការ​ដល់​ប្រជាជន​ផង នាង​ខ្ញុំ​សូម​បងប្អូន​ជួយ​ស៊ែ​ផង​»​។​

​បើតាម​គណនី​ខាងលើ ករណី​ធ្វើ​របង​បិទផ្លូវ​នេះ គឺ​ដោយសារតែ​ផ្លូវ​នេះ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដី ដែល​បាន​ទិញ​ផ្តាច់​ទាំង​ផ្លូវ​ចាស់ ប៉ុន្តែ បើទោះជា​ខាង​គ្រួសារ​នាង សុំ​សម្រួល​ជួយ​ចេញ​លុយ ដើម្បី​បើកផ្លូវ​បាន​ដើរ​ឆ្លងកាត់​ទាំងអស់គ្នា​យ៉ាងណា ក៏​ម្ចាស់​ដី​នេះ​មិន​អើពើ ហើយ​ធ្វើ​របង​បិទផ្លូវ​មិន​ឲ្យ​ចេញចូល​ដូច​មុន​ទៀតឡើយ​។ ដើម្បី​ជ្រាប​កាន់តែច្បាស់​អំពី​បញ្ហា​នេះ ស្រីនាដ បាន​ឲ្យ​ដឹង​តាមរយៈ​ការឆ្លើយតប​ទៅកាន់​បងប្អូន​អ្នក​សួរនាំ​ដូចខាងក្រោម​៖

Run Sreyneat ឆ្លើយ​ទៅកាន់ Bunyen Yav ថា​៖ «​ខាងយើង​ក៏​ធ្លាប់​សួរ​អោយ​យើង​ចេញ​ប៉ុន្មាន តែ​ខាងគេ​មិន​និយាយ​អី​សោះ ខាងយើង​ក៏​ស្មោះ​ជួយ​ចេញ​ដែរ តែ​គេ​មិន​លឺមាត់ ដល់​ហើយ​មក​ធ្វើ​បិទ​យកតែ​ម្តង​»​។ នាង​ក៏បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ននេះ គឺមាន​ការពិការ​ធ្វើដំណើ​រ​ខ្លាំង​មែនទែន​»​។​

Run Sreyneat ជម្រាប​ទៅកាន់ Vanneth Um ថា​៖ «​ជំរាបសួ​រលោក​អ៊ំ ដី​ក្មួយ មុខ ដី​គាត់ ដី​គាត់​នៅក្រោយ​ដី​ក្មួយ​តែ គាត់​ទិញ​ផ្លូវ​បាន​គ្រួសារ​ខ្ញុំ​ក៍​ធ្លាប់​សូម​សម្រួល ជួយ​ចេញ​ខ្លះ​ដើម្បី បាន​ដើរ​ទាំងអស់គ្នា តែ​ខាង​គាត់ ខាង​ក្មួយ សួរ 1 2​ក៏​មិន​អើ​រពើរ មិនយូរ​គាត់​ធ្វើ​របង​បិទ​ផ្លូវដី​គាត់​ពិតមែន ក៏​មិន​ប្រាប់​ខាង​ក្មួយ​មុន​ដែល តែ​ផ្ទះ​ក្មួយ នៅ​ខាងក្រោយ អោយ​ក្មួយ​ដើរ​តាមផ្លូវ​ណា​» ។​

Run Sreyneat ជម្រាប់​ទៅកាន់ Phu Phu ថា​៖ «​ដី​របស់ខ្ញុំ​និង​ម្ចាស់​ផ្លូវ​និង​យើង​ទិញ​មិនមាន​ផ្លូវ​ដូចគ្នា តែ ខាង​ម្ចាស់​ដែល​បិទផ្លូវ​គាត់ ទិញ​ផ្លូវ​និង​បាន យើង​ក៏​សម្រួល​ជួយ​ចេញ​លុយ ខ្លះ​ដើ​ម្បើ​បាន​ដើរ​ទាំងអស់គ្នា​តែ​ខាងគេ​យើង​ទៅ​សួរនាំ ម្តង​ជា​2​ម្តង​គេ​មិន​អើ​រពើរ ដល់​គេច​ង់​បិទ​គឺ​បិទ​យកតែ​ម្តង​ហើយ​ផ្ទះ​ខ្ញុំ​នៅ​បន្ទប់​ពី​ផ្លូវ​ដែល​ត្រូវបាន​គេ​បិទ​ចេញ​ក៏​មិនបាន​ចូល​ក៏​មិនបាន​»​។​

​តាមរយៈ​ការរៀបរាប់​របស់​ពល​រដ្ឋ​ខាងលើនេះ នោះ​ប្រិយមិត្ត​ប្រាកដជា​យល់ច្បាស់ គឺ​បញ្ហា​ត្រង់​ថា​ម្ចាស់​ដី​មិន​អើពើ​នឹង​ការសុំ​សម្រួល​បើកផ្លូវ ខណៈ​ផ្លូវ​នេះ​ក៏​ជា​ផ្លូវ​ដើរ​ចាស់​ផង​នោះ​។ ហេតុនេះ សូម​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​សូទ្រនិគម ជួយ​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​ផង ព្រោះថា​សព្វថ្ងៃនេះ ពួកគាត់​ពិតជា​មានកា​រ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ខ្លាំងណាស់ បន្ទាប់​ផ្លូវ​មួយ​នេះ​ត្រូវបាន​បិទ​៕ ដោយ​៖ លឹម ហុង​

 

spot_img
×