Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ចិន ចុះកិច្ចសន្យា​អនុវត្តន៍​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ ក្រុង​បាត់ដំបង ​ដើម្បី​រំដោះ​ទឹកភ្លៀង​ជន់​លិច​ក្រុង

spot_img

​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ ក្រុង​បាត់ដំបង ដែល​មាន​ប្រវែង​ជាង​១៥​គីឡូម៉ែត្រ ក្នុង​ទឹក​ប្រមាណ​៧​លាន​ដុល្លារ ជាមួយនឹង​ក្រុមហ៊ុន Beijing Urban Construction Group Co., Ltd របស់​ប្រទេស​ចិន​។​

​តំណាង​ក្រុមហ៊ុន Beijing Urban Construction Group បាន​ថ្លែងថា ម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ ក្រុង​បាត់ដំបង​គឺជា​គម្រោង​សំណង់​វិស្វកម្ម​ក្នុង​វិស័យ​រស់នៅ​របស់​ជីវភាព​ប្រជាជន​កម្ពុជា ក៏​មាន​សារសំខាន់ ដោយ​ឈរ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​នឹង​គោរព​ច្បាប់ បទ​ប្បញ្ញ​តិ្ត​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា ដោយ​អនុវត្ត​ការងារ​តាម​ផែនការ​រួម​ដោយ​សប​ស្របតាម​បទដ្ឋាន​បច្ចេកទេស​។

លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ការកសាង​ប្រព័ន្ធ​លូ​ក្នុង​ក្រុង​បាត់ដំបង​ដើម្បី​ជួយ​រំដោះ​ទឹកភ្លៀង​ក្នុង​សង្កាត់​រតនៈ ដែល​រង​ការ​ជន់​លិច​ជា​រៀងរាល់ឆ្នាំ ហើយ​នេះ​ជា​ជំហាន​ទី​១​ដែល​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កុំ​លិច​ក្រុង​បាត់ដំបង និង​ម្យ៉ាងទៀត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​។ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ទៅ​ដល់​ក្រុមហ៊ុន សូម​ធ្វើការ​តាម​លក្ខណៈ​បច្ចេកទេស តាម​សៀវភៅ​បន្ទុក​ឲ្យបាន​ត្រឹមត្រូវ ធ្វើឲ្យ​មាន​គុណភាព​ល្អ និង​ទាន់​ពេលវេលា​ហើយ​ជា​ពិសេស​ទៀត​នោះ អ្នក​ត្រួត​គុណភាព​ត្រូវ​ធ្វើ​ការតាមដាន​និង​ពិនិត្យ​ភាព​ឲ្យ​តាម​ស្តង់ដារ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា “​មានមតិ​ប្រជាពលរដ្ឋ​មួយ​បាន​លើកឡើង​ថា​កម្ពុជា​យើង​ធ្វើ​ផ្លូវ​ហើយ ទើប​កាយ​ផ្លូវ​ដាក់លូ​ចុះ​ម៉េច​មិន​ព្រម​ធ្វើ​ផ្លូវ​ធ្វើ​លូ​ជាមួយគ្នា​ទៅ កុំ​ធ្វើ​ផ្លូវ​ហើយ​មក​កាយ​ទៀត ។ សូម​បម្រាប​បញ្ហា​គឺ​អីចឹង​ដោយសារតែ​យើង​អត់​មាន​ថវិកា ពីព្រោះ​ថា​ថវិកា​ផ្លូវ​មាន​មួយ​កញ្ចប់​សម្រាប់​ធ្វើ​ផ្លូវ ហើយ​នៅពេល​ធ្វើ​ផ្លូវ​ទើប​មាន​ថវិកា​បន្ថែម​ទៀត មក​ដាក់លូ ហើយ​បើ​មិន​ធ្វើ​លូ​នឹង​ធ្វើឲ្យ​ខូចផ្លូវ​។ មាន​ករណី​ខ្លះ​មិន​មាន​ថវិកា​គ្រប់គ្រាន់​ទេ ប៉ុន្តែ​កន្លែង​ខ្លះ​មាន​ថវិកា​គ្រប់គ្រាន់​ត្រូវធ្វើ​ទាំង​ផ្លូវ​និង​លូ​ជាមួយគ្នា​តែម្តង ដែល​ជា​ការល្អ ប៉ុន្តែ​បើ​ថវិកា​អត់​គ្រប់គ្រាន់ យើង​ធ្វើ​ផ្លូវ​សិន ហើយ​រក​ថវិកា​មក​ធ្វើ​តាម​ក្រោយ​”​។

​អនុ​គម្រោង​សាងសង់​ប្រព័ន្ធ​បណ្តាញ​លូ ក្រុង​បាត់ដំបង​នេះ គឺជា​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រុង​របៀង​ខាងត្បូង ក្រោម​ឥណទាន​សម្បទាន ធន​គារ​អភិវឌ្ឍនអាស៊ី ។ លោក​បន្តថា ចាប់​ពី​នេះ​ទៅ គឺ​បាន​ស្នើសុំ​ទៅ​ម្ចាស់​ជំនួយ​ត្រូវ​ធ្វើ​យ៉ាងម៉េច ផ្តល់​ថវិកា​ទាំង​ធ្វើ​ផ្លូវ​និង​ធ្វើ​លូ​អម​សងខាង ដើម្បី​កុំ​ស្ទះ​ផ្លូវទឹក ។ កាលពីមុន គេ​ឲ្យ​ថវិកា​យ៉ាង​ប៉ុនណា យើង​ធ្វើ​ប៉ុណ្ណឹង ដល់​ពេល​បាន​ផ្លូវ ចាប់​ធ្វើ​លូ​ហើយ​កាយ​ផ្លូវ​ទៀត និង​ធ្វើឲ្យ​ខូច​ផ្លូវទៀត ដែល​នេះ​ចេះ​តែ​ធ្វើ​ឲ្យ​បងប្អូន​តែង​និយាយតិ​ទៀនថា​ធ្វើ​អត់​ឈប់ ធ្វើ​ផ្លូវ​ហើយ កាយ​ផ្លូវ​ដាក់លូ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច​បើ​ថវិកា​របស់​យើង​វា​តិច តែ​យើង​បាន​ពិភាក្សា​គ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សូម​ធ្វើ​ការផ្តល់​ថវិកា​ឲ្យបាន​គ្រប់ ទាំង​ធ្វើ​ផ្លូវ​និង​ធ្វើ​លូ​ព្រម​គ្នា​តែម្តង​។​

​ការចុះ​កិច្ចសន្យា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​មករា​នេះ ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​សាលប្រជុំ​ធំ​នៃ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ស៊ុន ចាន់ថុល បាន​លើកឡើង​ថា ការស្ថាបនា​ប្រព័ន្ធ​លូ​ក្រុង​បាត់ដំបង មាន​រយៈពេល​១៨​ខែ គិត​ចាប់ពី​ថ្ងៃ​ចុះ​សន្យា​នេះ ។​

​សូមជម្រាបថា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​កៀរគរ​រក​ថវិកា​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រមាណ​ជា​៤៤​លាន​ដុល្លារ​អាមេរិក ដោយ​ផ្តោត​លើ​គម្រោង​តូចៗ​ចំនួន​៦ របស់​កម្ពុជា​រួមមាន ៖ ក្រុង​ប៉ោយប៉ែត ក្រុង​បាត់ដំបង និង​ក្រុង​បាវិត​៕​ ដោយ​៖​កូឡាប​

spot_img
×