Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមយុវជន​នាំគ្នា ជួបជុំគ្នា​ដើម្បី​រំលឹក​ខួប​នៃ​ការបាញ់​សម្លាប់លោក​បណ្ឌិត កែម ឡី​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ នេះ​ក្រុម ខ្មែរ​ថាវរៈ ស​ម្ព័​ន​និស្សិត​បញ្ញវ័ន្ត​ខ្មែរ រួមសហការ​ជាមួយ​ក្រុមយុវជន​សក​ម្ម​ជន​បរិស្ថាន បាន​ជួបជុំគ្នា​ដើម្បី​រំលឹក​ខួប​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម​ឡី ប៉ុន្តែ​រដ្ឋបាល​ខណ្ឌចំការមន បានចេញ​លិខិត​ហាមឃាត់​ការជួបជុំ​របស់​ពួកគេ ដែលជា​ការជួបជុំ​ប្រារព្ធ ពិធី​សាសនា​ការពារ​ដោយ​ច្បាប់​។

រដ្ឋបាល​ខណ្ឌចំការមន មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា​៖ ក្នុង​រយៈ ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​សារព័ត៌មាន គម្រប់​ខួប​៤​ឆ្នាំ ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្សេងៗ នឹងមាន​ការ រៀបចំ​ពិធី​ជួបជុំ នៃ​មរណៈភាព​របស់លោក កែម ឡី ដែល​ត្រូវ ឆ្នាំ​២០២០ នៅ​បរិវេណ​ស្ថានីយ៍​ប្រេង​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។ ធ្វើការ​ជួបជុំ​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១០ ខែកក្កដា នៅ​ស្ថា​នី​ប្រេងឥន្ធនៈ​កាល់​តិច ស្កប​បូកគោ ស្ថិតនៅ​ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ តាមរយៈ​ព័ត៌មាន​នេះ ម្ចាស់​ស្ថានីយ៍ ប្រេងឥន្ធនៈ​កាល់​តិច បានស្នើ​សុំ​មក​អាជ្ញាធរ​ឱ្យជួយ​ចាត់ វិធានការ​នានា ដើម្បី​ធានា​នូវ​ប្រក្រតីភាព​នៃ​ការប្រកប​អាជីវកម្ម សណ្តាប់ធ្នាប់​សាធារណៈ បាន​នូវ​ហានិភ័យ​នៃ អគ្គិភ័យ ដែល​អាច​កើតមាន​ជាយថាហេតុ នៅក្នុង​ស្ថានីយ៍​ប្រេង​។ ដោយ​យោងតាម​សំណូមពរ សន្តិសុខ នឹង​ធានា ខាងលើ ផ្អែក​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា រដ្ឋបាល​ខណ្ឌ នឹង​ចាត់វិធានការ​មិនឱ្យ​មាន​ការជួបជុំ​នៅ​ទីតាំង​ខាងលើ​ឡើយ ដោយ មូលហេតុ​ដូចខាងក្រោម ទី​១. មានការ​ស្នើសុំ​ពី​ម្ចាស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ទី​២. ដើម្បី​ធានាបាន នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ទី​៣៖ យោងតាម​ស្មារតី​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម ដោយ​សន្តិវិធី អ្នក ចង់​សម្តែង​មតិ​ត្រូវ​ជួបជុំ​នៅ ទីលាន​ប្រជាធិបតេយ្យ​។ ទី​៤. ស្ថានភាព​ជំងឺ​កូ​វីដ​. ១៩ កំពុង​រីក​រាលដាល​ជា​សាកល ក្រសួងសុខាភិបាល បាន​បិទ​នូវ​ការជួបជុំ គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស​។ រដ្ឋបាល​ខណ្ឌ គ្មាន​ជម្រើស អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំពោះ​ជន ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​។ រដ្ឋបាល​ខណ្ឌ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នឹងចូលរួម​សហការ អនុវត្ត​ជាមួយ​រដ្ឋបាល​ខណ្ឌចំការមន ដើម្បី​សង្គមជាតិ យើង​។ អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×