Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​សម្លឹងមើល​ការហាមឃាត់​កម្មវិធី​ចិន​ជាច្រើន​រួមទាំង Tik Tok ដែរ​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អា​មេ​រិច​កំពុងតែ​រកមើល​ការហាមឃាត់​កម្មវិធីរ​បស់​ចិន​ជាច្រើន ដូចជា​កម្មវិធី Tik Tok ជាដើម​។​

​លោក​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សារ​ព៌​ត​មាន Fox News ដូច្នេះ​ថា​”​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​មុនប្រធានា​ធិប​តី​​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​នោះទេ ប៉ុន្តែ​វា​គឺជា​អ្វីដែល​យើង​កំពុងតែ​សម្លឹងមើល​”​។​

​សមាជិកសភា​អា​មេ​រិច​បានលើកឡើង​ពី​ក្តីកង្វល់​សន្តិសុខ​ជាត​ជុំវិញ​ការគ្រប់គ្រង​ទិន្នន័យ​អ្នកប្រើប្រាស់​របស់​កម្មវិធី Tik Tok ដោយ​បញ្ជាក់ថា ពួកគេ​មានការ​ព្រួយបារម្ភ​អំពី​ច្បាប់​ចិន ដែល​តម្រូវអោយ​ក្រុមហ៊ុន​ក្នុងស្រុក គាំទ្រ និង​សហការ​ជាមួយនឹង​កិច្ចការ​ស៊ើបការណ៍ ដែល​គ្រប់គ្រង​ដោយ​បក្ស​កុ​ម្មុនិ​ស្ត​ចិន​។​

​កម្មវិធី​ដែល​មិនមាន​នៅក្នុង​ប្រទេស​ចិន បាន​ព្យាយាម​ដកខ្លួន​ឲ្យ​ឆ្ងាយ​ពី​ចិន ដើម្បី​អំពាវណាវ​ទៅដល់​អ្នកប្រើប្រាស់​ទូទាំង​ពិភពលោក និង​ធ្វើការ​បញ្ជាក់​ពី​ភាព​ឯករាជ្យ​របស់ខ្លួន​ពី​រដ្ឋាភិបាល​ចិន​។​

​ការប្រកាស​ហាម​កម្មវិធី Tik Tok របស់​ចិន​នៅ​អា​មេ​រិច កើតឡើង​ចំ​ពេក​ដែលមាន​ភាព​តានតឹង​កើនឡើង​រវាង​អា​មេ​រិច និង​ចិន ជុំវិញ​ការគ្រប់គ្រង​ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា ច្បាប់​សន្តិសុខ​របស់​ចិន​លើ​ហុងកុង ព្រមទាំង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​។​

​កម្មវិធី Tik Tok ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ByteDance កាលពីពេល​ថ្មីៗ​នេះ ត្រូវបាន​ឥណ្ឌា​ធ្វើការ​ហាមឃាត់ ជាមួយនឹង​កម្មវិធី​ចិន​ចំនួន ៥៨​ផ្សេងទៀត ក្រោយពេល​មានការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំ​ន​ដែ​។​

Tik Tok ក៏បាន​ប្រកាសថា​នឹង​ដកខ្លួន​ចេញពី​ទីផ្សារ​ហុងកុង​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត បន្ទាប់ពី​មានច្បាប់​សន្តិសុខ​ថ្មី​របស់​ចិនដា​ក់លើ​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters​

spot_img
×