Sunday, September 19, 2021

ចិន​យក​សណ្ឋាគារ​មួយ​បើក​ជា​ការិយាល័យ​សន្តិសុខ ក្រោយ​ចេញ​ច្បាប់​សន្តិសុខសម្រាប់​ហុងកុង​

​ប្រទេស​ចិន នៅ​ថ្ងៃ​ពុធ​នេះ​បាន​បើក​ការិយាល័យ​ថ្មី​មួយ​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​របស់​ខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ដោយ​បើកចំហរ​ជា​លើកដំបូង​នៅក្នុង​ទីក្រុង​ហុងកុង​។ សណ្ឋាគារ Metropark ត្រូវបាន​គេ​យក​ធ្វើជា​ការិយាល័យ​កណ្តាល​។​

​ការិយាល័យ​ថែរក្សា​សន្តិសុខ​ជាតិ​នៃ​រដ្ឋាភិបាល​ប្រជាជន​ម​ជ្ឍិ​ម​នៅក្នុង​ទីក្រុង​ហុងកុង​ត្រូវបាន​សម្ភោ​ធ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន ទីក្រុង​ប៉េកាំង​បានអនុម័ត​ច្បាប់​សន្តិសុខសម្រាប់​ទីក្រុង​ហុងកុង ដែល​ចិន​ថា​ច្បាប់​នោះ​មាន​គោលបំណង​លុបបំបាត់​សកម្មភាព​វិទ្ធង្សនា ការ​ផ្តាច់ខ្លួន ភេរវកម្ម និង​ការឃុបឃិត​ជាមួយ​បរទេស​។​

​ច្បាប់​នោះ​ជាការ​ផ្លាស់ប្តូរ​ដ៏​ធំ​ចំពោះ​សេរីភាព និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង ចាប់តាំងពី​វា ត្រូវបាន​អង់គ្លេស់​ប្រគល់​ទៅអោយ​ចិន​វិញ​កាលពី​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ AFP​