Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត និង​អាណិត​កាន់តែខ្លាំង​! ក្រោយ​ឃើញ​ផ្ទះ​ប្អូនស្រី ចរិយា ដែល​ត្រូវ​ពស់​ចឹក គ្រួសារ​នាង​ពិតជា​អត់​ខ្លាំង​មែន សូម​សប្បុរសជន​បន្ត​ជួយ​ដល់​នាង​ផង​!

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បាន​ជ្រាប​រួចហើយ ប្អូនស្រី ចរិយា អាយុ ១៦ ឆ្នាំ ត្រូវបាន​សត្វ​ពស់​ឈ្មោះ ម​ហោ​ដំរី ចឹក​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ខណៈ​នាង​ដើរទៅ​ជួយ​លក់ដូរ​ម្តាយ​នៅ​ឆ្នេរកែប ក្បែរ​ផ្សារ​ក្តាម តែ​ជួប​គ្រោះ​អកុសល​ជំពប់ជើង​ដួល​ទៅលើ​ពស់​នោះ​តែម្តង​។​

​មកទល់ពេលនេះ អាការ​ពីមុខ​របួស​ពិស​ដ៏​កាច​សាហាវ​នេះ​របស់​ប្អូនស្រី ពុំទាន់​ធូរស្រាល​ទាំងស្រុង​នៅឡើយ​ទេ ខណៈ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាហាន (​កេតុ​មេ​លា​) ដដែល​។ បើតាម​ដឹង នោះ​គឺ​របួស​របស់​នាង ប្រហែលជា​ពុំ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​ទេ ប៉ុន្តែ ដោយសារ​ឪពុកម្តាយ​នាង​ក្រីក្រ ក៏​ចេះតែ​ទុក​ឲ្យ​កូនស្រី​ស្ថិតក្នុង​ស្ថានភាព​របួស​យូរ​ម៉ោង ទើប​ចុងក្រោយ​សម្រេចចិត្ត​បញ្ជូនមក​ទីក្រុង​ភ្នំពេញ ព្រោះ​តែមាន​ការជួយជ្រោមជ្រែង​ពី​អ្នកស្រុក​អ្នកភូមិ ដែលមាន​ក្តី​អាណិត​ស្រឡាញ់​។​

​ពិតមែន​ហើយ បើ​យើង​ក្រឡេក​មក​មើល​ផ្ទះ​របស់​នាង​វិញ គឺ​ពិតជា​គួរ​ឲ្យ​ស​ង្វែ​ក​ខ្លាំងណាស់ គឺជា​ខ្ទម​តូច​បិទបាំង​ដោយ​ស័ង្កសី​ជុំវិញ​ទាំងអស់ ស្ថិតនៅ​ជាប់​នឹង​ផ្ទះ​បងប្អូន​ក្រីក្រ​ដទៃទៀត ក្នុង​សហគមន៍​តំបន់​ជើងភ្នំ​នៃ​ឆ្នេរកែប​។​

​តែ​ទោះយ៉ាងណា ទន្ទឹមនេះ​ផងដែរ យើង​ពិតជា​មានការ​ត្រេកអរ​ជំនួស​ជាខ្លាំង នៅពេល​បានឃើញ​បងប្អូន​សប្បុរសជន​ខ្មែរ​យើង​យ៉ាងច្រើន ដែលមាន​ក្តី​អាណិតអាសូរ​ដល់​ប្អូនស្រី បាន​ឧបត្ថម្ភ​ជា​បន្តបន្ទាប់ ដោយ​អ្នកខ្លះ​បាន​ទៅ​ជួប​សួរសុខទុក្ខ​ផ្ទាល់​នៅក្នុង​មន្ទីរពេទ្យ​ផងដែរ និង​មួយចំនួនទៀត ក៏បាន​ផ្ញើ​តាម​វី​ង តាមរយៈ​បងស្រី​ស្រស់ស្អាត សូ​សាវឿន ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ung Sosaveoun ដែលជា​ជិតខាង​មានចិត្ត​ធម៌ បាន​ខិតខំ​ជួយ​ជ្រោមជ្រែង​អំពាវនាវ​ស្វែងរក​ការជួយឧបត្ថម្ភ​ពី​សម្បុរ​សជន រហូត​ដាច់បាយ​ដាច់ទឹក និង​ឈឺ​ខ្លួនឯង​ទៀត​។​

​ឥឡូវនេះ ឃើញថា ស្ថានភាព​អាការ​ជំងឺ​របស់​នាង ហាក់​បាន​ធូរស្រាល​ជាង​មុន​ច្រើន អាស្រ័យ​ដោយមាន​ការខិតខំ​យកចិត្ត​ទុក​ពី​ក្រុមគ្រូពេទ្យ និង​ការផ្តល់​កម្លាំងចិត្ត​ពី​បងប្អូន​ដែល​បាន​ជួយឧបត្ថម្ភ​៕ ដោយ​៖ លឹម ហុង​


spot_img
×