Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ទីតាំង​ដី ដែល​ត្រូវបានធ្វើ​របង​បិទផ្លូវ​នោះ មិនមែនជា​ផ្លូវ​សាធារណៈ​ឡើយ គឺជា​ដី​របស់​បុគ្គល​ឯកជន​

spot_img

​សៀមរាប​៖ រឿងរ៉ាវ​ធ្វើ​របង​បិទផ្លូវ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវបាន​អាជ្ញាធរ​ស្រុក​សូទ្រនិគម ចុះ​ដោះស្រាយ ហើយ​បាន​បញ្ជាក់ថា ទីតាំង​ដី ដែល​ត្រូវបានធ្វើ​របង​បិទផ្លូវ​នោះ មិនមែនជា​ផ្លូវ​សាធារណៈ​ឡើយ គឺជា​ដី​របស់​បុគ្គល​ឯកជន ហើយ​នាពេល​កន្លងមក គណៈកម្មការ​រដ្ឋបាល ធ្លាប់បាន​អញ្ជើញ​គ្រប់ភាគី មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល ប៉ុន្តែ​ដោយ​ភាគី​ម្ខាង​បាន​អវត្តមាន​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Run Sreyneat បាន​បង្ហោះ​រូបភាព​ជាក់ស្តែង និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ ភូមិ ឃុំ ស្រុក និង​ខាង​សុរិយោដី មេត្តាជួយ​ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវ​នេះ ដោយ​បងស្រី​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា នាង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុងភូមិ ក្រសា​ទុំ ឃុំ ដំ​ដែក ស្រុក សូទ្រនិគម ខេត្ត សៀមរាប សូម​អំពាវនាវ​ដល់ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខាង​សុរិយោដី សូមជួយ​ដោះស្រាយ​ពី​បញ្ហា​ធ្វើ​របង​បិទផ្លូវ មិន​ឲ្យ​ចេញចូល រយៈពេល​មួយអាទិត្យ​ជាង​ហើយ សូមជួយ​ធ្វើ​ចំណាត់ការ​ដល់​ប្រជាជន​ផង ។​

​រដ្ឋបាល​ស្រុក​សូទ្រនិគម នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ការធ្វើ​របង​បិទផ្លូវ ស្ថិតក្នុង​ភូមិ​ក្រសា​ទុំ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម​អាជ្ញាធរ​ឃុំ ស្រុក សូម​ជម្រាប​ដល់​សាធារណជន ឲ្យ​បាន​ជ្រាបថា ទីតាំង​ដី ដែល​ត្រូវបានធ្វើ​របង​បិទផ្លូវ​នោះ មិនមែនជា​ផ្លូវ​សាធារណៈ​ឡើយ គឺជា​ដី​របស់​បុគ្គល​ឯកជន ដោយ​កន្លងមក​គ្រួសារ​ដែល​ធ្វើ​អាជីវកម្ម​ទឹក​នៅជាប់​នឹង​ក្បាលដី​នោះ សុំ​ម្ចាស់​ដី​ដើរ​ជា​បណ្តោះអាសន្ន ហើយ​ពួកគាត់​ក៏​ធ្លាប់​ពិគ្រោះគ្នា មុនពេល​ក្រុមការងារ​ចុះបញ្ជី​ក្បាលដី​លក្ខណៈ​ប្រព័ន្ធ ប៉ុន្តែ​ពួកគាត់​មិនបាន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។

​ដោយមាន​ការយោគយល់​ដល់​អាជ្ញាធរ និង​សម្របសម្រួល​ដក​របង​ចេញ​វិញ រង់ចាំ​ការពិនិត្យ និង​ពិចារណា​រក​ភាពត្រឹមត្រូវ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល នឹងធ្វើ​ការអញ្ជើញ​ភាគី​ពាក់ព័ន្ធ មក​ធ្វើការ​សម្របសម្រួល​ជាថ្មី ដោយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន គណៈកម្មការ​រដ្ឋបាល ធ្លាប់បាន​អញ្ជើញ​គ្រប់ភាគី មក​ធ្វើការ​ដោះស្រាយ និង​សម្របសម្រួល ប៉ុន្តែ​ដោយ​ភាគី​ម្ខាង​បាន​អវត្តមាន​។​

​ជាមួយគ្នានេះដែរ សូម​ជម្រាបជូន​បងប្អូន លោក លោកស្រី និង​សាធារណជន ដែល​មិន​បានឃើញ​ផ្ទាល់ និង​ដឹង​មិន​ច្បាស់​ពី​បញ្ហា​នេះ មេត្តា​ជ្រាប ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ ហើយ​ដាក់បន្ទុក​ដល់​អាជ្ញាធរ​មូលដ្ឋាន​។​
​អាជ្ញាធរ​មូលដ្ឋាន តែងតែ​គិតគូរ​សុខទុក្ខ ការលំបាក និង​ការអភិវឌ្ឍ​មូលដ្ឋាន​ជាប់​ជានិច្ច អរគុណ​សន្តិភាព​៕​ដោយ​៖​កូ​ឡាប​

spot_img
×