Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដាក់​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ មាន​វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​អ្នកចាក់ដី​រំលោភ លើ​ប្រឡាយ​លូ​ប្រាំ​

spot_img

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានដាក់​បញ្ជា​ទៅ​អាជ្ញាធរ មាន​វិធានការ​ឲ្យ​បាន​ធ្ងន់ធ្ងរ ចំពោះ​អ្នកចាក់ដី​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ អ្នក​ដែល​បាន​រំលោភ​យក​ដី​ប្រឡាយ​ជាច្រើន​ម៉ែត្រ ។

​លោក​អភិបាល បាន​បញ្ជាក់ថា បើ​មិន​កាយ​ដី​រំលោភ​លើ​ប្រឡាយ​នេះ​ទេ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងមាន​វិធានការ ដោយ​នឹងធ្វើ​ពាក្យបណ្ដឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ការបញ្ជាក់​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ក្នុងខណៈដែល​លោក​នាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ស្ថានីយ​លូ​ប្រាំ ដែល​បាន​សាងសង់​រួចរាល់ ១០០%​។​

លោក ឃួ​ង ស្រេង បញ្ជាក់ថា បើ​ចៅសង្កាត់ និង​ខណ្ឌ មិន​ប្តឹងទៅ​តុលាការ លោក​នឹង​ប្តឹង​អាជ្ញាធរ​សង្កាត់​ខណ្ឌ​វិញ​។​

​លោក​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ខណ្ឌមានជ័យ ឲ្យ​កាយ​ដី​ចេញពី​ប្រឡាយ​ជាបន្ទាន់​។ លោក​បញ្ជាក់ថា «​កម្មសិទ្ធិ​គាត់​ត្រឹមណា ទុក​ត្រឹមហ្នឹង​ទៅ​គឺ​ទុក​រយៈពេល​មួយ​សប្តាហ៍ ដើម្បី​ឲ្យ​កាយ​ដី​ចេញ​។ បើ​គេ​មិន​កាយ​ទេ រៀបចំ​ឯកសារ​ដាក់​ប​ណ្តឹ​ង​ទៅ​តុលាការ​»​។​

​លោក ឃួ​ង ស្រេង ថ្លែងថា ប្រព័ន្ធ​បង្ហូរ​ទឹកជា​ប្រភព​រស់​របស់​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​។ សូមបញ្ជាក់ថា បើតាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ខណ្ឌ​សង្កាត់ អ្នកមាន​លុយ​ដែល​ចាក់ដី​រំលោភ​ចូល ប្រឡាយ​នេះ​ឈ្មោះ ហាំង គង់ ដែលជា​ឈ្មួញ​រកស៊ី​ជីកដី និង​ដឹក​ដី​លក់​។

​មន្ត្រី​មូលដ្ឋាន​ម្នាក់ បាន​និយាយថា ដី​រំលោភ​លើ​ប្រឡាយ​លូ​ប្រាំ​ខាង​ក្បាល​បូមទឹក​ស្ថានីយ​បូមទឹក​លូ​ប្រាំ គឺជា​ដី​របស់​ឧកញ៉ា​ម្នាក់​៕​ដោយ​៖​កូ​ឡាប​


spot_img
×