Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណឹង​បាត់​ប្អូនស្រី​! នារី​ម្នាក់​បាត់​ខ្លួន​ជិត​១​ថ្ងៃ​ហើយ បន្ទាប់ពី​ហៅ​កង់​បី​ឥណ្ឌា (PassApp) ទៅ​ផ្សា​រទិញ​អីវ៉ាន់ តាំងពី​ថ្ងៃត្រង់​ម្សិលមិញ​

spot_img

​បុរស​ម្នាក់ រួម​និង​ក្រុមគ្រួសារ​សាច់ញាតិ កំពុងមាន​ការព្រួយបារម្ភ​ជាខ្លាំង ព្រោះតែ​ប្អូនស្រី​ជាទី​ស្រឡាញ់ និង​មានតែ​មួយគត់​ក្នុង​គ្រួសារ បាន​បាត់​ដំណឹង​ជិត​១​ថ្ងៃ​ហើយ បន្ទាប់ពី​នាង​បាន​ហៅ​កង់​បី​ឥណ្ឌា (PassApp) ទៅ​ផ្សារ ដើម្បី​ទិញ​អីវ៉ាន់ ចាក​ចេញពី​ខ្លោងទ្វារវត្ត​ព្រៃ​ស្ពឺ (​ផ្លូវជាតិ​លេខ​៣) សង្កាត់​ចោមចៅ កាលពី​វេលា​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់​ម្សិលមិញ (០៧ ខែកក្កដា​)​។​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kaňğ Ťô នៅមុននេះ​បន្តិច ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​ដាច់​ចិ​ត្ដប​ង្ហោះ​ស្វែងរក​ប្អូនស្រី ដោយបាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំបាទ​ឈ្មោះ ឡេង​ចាន់ថន បាត់​ប្អូនស្រី ឈ្មោះ ឡេង ច​ន្ធូ អាយុ ១៩​ឆ្នាំ តាំងពី​ម៉ោង​១២ ថ្ងៃត្រង់ ទី​០៧ ខែកក្កដា ឆ្នាំ​២០២០ មកដល់ពេលនេះ មិនទាន់បាន​ដំណឹង​ទេ ទូរស័ព្ទ​ទាក់ទង​អត់​ចូល​តាំងពី​១​ម៉ោង​ដំបូង​។

​ទីតាំងនៅ​ម្ដុំ​ខ្លោងទ្វា​វត្ត​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មូលហេតុ​គាត់​ត្រូវ​ទៅ​ផ្សារ​ទិញ​អីវ៉ាន់​ហើយ​ហៅ កង់​បី ឬ PassApp នៅ​ម្ដុំ​នឹង​ជិះ​ហើយ​បាត់​ដំណឹង​មកដល់ពេលនេះ បើ​អត់​មានរឿង​អី​កើតឡើង​ទេ សុំ​ប្អូន​ត្រឡប់មកវិញ​មក មិច​ទៅ​ចោល​អ្នកផ្ទះ បងប្អូន​ប្រាំ​នាក់ បង​មាន​ស្រី​តែ​ហែង​មួយ​ទេ បង​អាណិត​ម៉ែ​ណាស់​គាត់​ពិបាកចិត្ត​ខ្លាំងណាស់ សូមកុំ​មានរឿង​អី​កើតឡើង​ចំពោះ​ប្អូនស្រី​ខ្ញុំ​» ៕ ដោយ​៖ លឹម ហុង​

spot_img
×