Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ស្ត្រី​លក់​ឆ្នោត ត្រូវ​អ្នក​បើកឡាន​ដឹកទំនិញ ធាក់​១​ជើង​កណ្តាល​មុខដាច់​ផ្ងារ ទីបំផុត ត្រឹម​ពាក្យ​សុំទោស​រួចខ្លួន (​វីដេអូ​)

spot_img

​ស្ត្រី​អ្នកលក់​ឆ្នោត​ម្នាក់ បាន​ត្រូវ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ម្នាក់ លើកជើង​ធាក់​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​ដាច់​ផ្ងារ​ខ្ទាត​សឹង​២​ម៉ែត្រ​ទៅនឹង​ដី​គួរ​ឲ្យ​អាសូរ ។ ហេតុការណ៍​ដ៏​សាហាវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣ និង ០០ នាទី រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ កន្លងទៅនេះ នៅក្នុង​ទីក្រុង Surat Thani ប្រទេស​ថៃ​។​

​ជនដៃដល់​មានឈ្មោះ Montri អាយុ ៤០ ឆ្នាំ ត្រូវបាន​ប៉ូ​លិ​ចាប់ខ្លួន​។ ចំណែក​ស្ត្រី​រងគ្រោះ​អាយុ ៥៩ ឆ្នាំ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយ​ទទួលរង​នូវ​ការប្រើ​អំពើហិង្សា​ដ៏​សាហាវ ពី​សំណាក់​បុរស​កំណាច​ខាងលើនេះ​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​អំពើហិង្សា​នេះ​ឡើង គឺ​ខណៈ​ស្ត្រី​រងគ្រោះ​កំពុង​ដើរ​លក់​ឆ្នោត​នៅក្នុង​តំបន់ នៅពេលនោះ បុរស​ដៃដល់​ជា​អ្នក​បើកឡាន​ដឹកទំនិញ បាន​និយាយថា​នាង​លក់​ឆ្នោត​ថ្លៃ​ជ្រុល​ហួស ១០០ បាត ខណៈ​តម្លៃ​ឆ្នោត​ធម្មតា​ត្រឹមតែ ៨០ បាត ប៉ុណ្ណោះ​។ ជនបង្ក​បាន​ប្រាប់​ទៅ​ស្ត្រី​នោះ​ថា គាត់​នឹង​ជូនដំណឹង​នេះ​ទៅ​ប៉ូលិស ដើម្បី​ទទួល​លុយ​រង្វាន់​។ បន្ទាប់មក ស្ត្រី​រងគ្រោះ​បាន​ឆ្លើយតប​ថា លុយ​រង្វាន់​មិន​ងាយ​បាន​ដោយ​ស្រួល​នោះទេ​។ គ្រាន់​លឺ​បែបនេះ Montri ផ្ទុះ​កំហឹង បាន​ក្រោក​ឡើង និង​លើកជើង​ធាក់​ស្ត្រី​រងគ្រោះ​ចំ​កណ្តាល​មុខ បណ្តាល​ឲ្យ​ដាច់​ផ្ងារ​ទៅនឹង​ដី​តែម្តង​។​

​ស្ត្រី​លក់​ឆ្នោត បាន​សម្ងំ​នៅលើ​កម្រាល​ដី​មួយសន្ទុះ ព្រោះតែ​ភាព​ឈឺ​ចុកចាប់​ខ្លាំង​។ គាត់​ត្រូវបាន​រកឃើញ​មាន​របួស​នៅ​មាត់ និង​ទ្រូង​។​

​តែ​ទោះយ៉ាងណា គេ​ពិតជា​សុំ​សរសើរ​នូវ​ចិត្ត​ស្ត្រី​រងគ្រោះ​ជាខ្លាំង ដែល​ពុំ​ចងកំហឹង​ជនបង្ក​ដាច់អហង្ការ ដោយ​សុខចិត្ត​ឲ្យ​ជនបង្ក​រួច​ផុតពី​ផ្លូវច្បាប់ ព្រោះតែ​មិន​ចង់​បង្ករឿង​វែងឆ្ងាយ និង​ណាមួយ​អាណិត​កុំ​ឲ្យ​ខាត​ត​បង់​ការរកស៊ី​ចិញ្ចឹម​ប្រពន្ធ​កូន ដោយ​គ្រាន់តែ​ឲ្យ​រូបគេ​សុំទោស​ខ្លួន​ប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ INN News )


spot_img
×