Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បញ្ជូន​សេចក្តីព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ ទៅតាម​បណ្ដា​ខេត្ត ដើម្បី​ពិភាក្សា​រក​ចំណុច​ល្អ​បន្ថែម​

spot_img

​បាត់ដំបង​៖ ក្រសួងមហាផ្ទៃ បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ ដើម្បី​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រី​មន្ទីរ និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ ធ្វើការ​ពិភាក្សា​វែកញែក​រក​ចំណុច​ល្អៗ​បន្ថែម បញ្ចូល​ទៅក្នុង​សេចក្តីព្រាងច្បាប់​នេះ ដែល​នឹងធ្វើ​ឲ្យ​ច្បាប់​ពេល​ដាក់ចេញ​ឲ្យ​អនុវត្ត បាន​ឆ្លងកាត់​ការបញ្ចេញមតិ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ប្រកបដោយ​តម្លាភាព​។​

​បើ​យោងតាម​ជំពូក​ទី​១​ស្តី​ពីបទ​ប្បញ្ញត្តិ​ទូទៅ ត្រង់​មាត្រា​ទី​១ ច្បាប់​នេះ តាក់តែងឡើង​ក្នុង​គោលបំណង​ធានា ការគ្រប់គ្រង​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាព​សង្គម រក្សា​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ​។ ក្នុង​កិច្ចពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ច្បាប់​ថ្មី​នេះ នៅពេល​ដាក់​ចេញទៅ នឹង​បង្កើន​ឲ្យ​មានការ​ទទួលខុសត្រូវ​បន្ថែម របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយ​ច្បាប់​នេះ​ស្រួល​ស្ដាប់​ស្រួល​យល់ ប៉ុន្តែ​ពិបាក​អនុវត្ត​កែប្រែ​ទម្លាប់​។ ជាក់ស្ដែង​ដូច​ច្បាប់​ចរាចរណ៍​មួយ ដែល​ដាក់​ឲ្យ​អនុវត្ត​ទៅនោះ​មានការ​លំបាក ព្រោះ​ត្រូវ​គ្រប់​ដណ្ដប់​លើ​ការរស់នៅ​ទាំងមូល​របស់​ពលរដ្ឋ ដែល​ទាមទារ​ក្នុង​ការអប់រំ​ខ្លាំងណាស់ ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅដល់​ពលរដ្ឋ​។ សេចក្តីព្រាងច្បាប់ ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ មាន​ចំនួន ៨​ជំពូក ស្មើនឹង ៤៨​មាត្រា ដោយ​ក្រសួងមហាផ្ទៃ បាន​ពិនិត្យ​កែសម្រួល​ចប់​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ច្បាប់​នេះ​មានចែង​ហាមឃាត់​ស្លៀកពាក់​មិន​សមរម្យ​នៅតាម​ទីសាធារណៈ ដូច​ជាការ​ស្លៀក​លិច​លើ​លិច​ក្រោម ចោល​សំរាម​មិនបាន​ត្រឹមត្រូវ បង្ក​រំពងសំឡេង​ប៉ះពាល់​អ្នកដទៃ លេងល្បែង​ស៊ីសង​ជាដើម​។ ជន​ណា​រារាំង បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​១​ថ្ងៃ ទៅ​៦​ថ្ងៃ ពិន័យ​ជា​ប្រាក់​ពីមួយ​សែន​រៀល ទៅ​ប្រាំ​សែន​រៀល​។ ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​នេះ ដែល​រំលោភ​អំណាច​ដូច​មានចែង​ក្នុង​ច្បាប់​នេះ ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ថ្ងៃ​ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី មួយ​សែន​រៀល​ទៅ ប្រាំបី​សែន​រៀល ៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×