Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ទៅ​នេសាទ​ត្រី បានប្រទះ​ជើង “​ជ្រូក​ចម្លែក​” ក្រោយពេល​លាង​សំអាត​ហើយ ទើប​ដឹងថា ពិតជា “​រក​អុស ប្រទះ​ឈើ​ងាប់​”

spot_img

​ពិភពលោក គឺ​ធំធេង និង​មាន​អច្ឆរិយវត្ថុ​ជាច្រើន​។ កាលពី​យូរយារ​មកហើយ​នោះ បុរស​ម្នាក់ ដែលមាន​មិត្តភក្តិ​របស់​គាត់​ជា​អ្នកនេសាទ ប៉ុន្តែ​ពុំ​ទាន់​ទម្លាក់​សន្ទូច​ផង ស្រាប់តែ​គាត់​ជាន់​ប៉ះ​លើ​វត្ថុ​ចម្លែក​នៅក្នុង​ល្បាប់​។ នោះ​គឺ “​ជើង​ជ្រូក​១” ។​

​គាត់​បាន​ឃើញ​ថា វា​គឺជា​ថ្ម ប៉ុន្តែ​វា​មើល​ទៅ​ដូច​ជា​ចំឡែក ហើយ​មិន​ដូច​ថ្ម​ធម្មតា​ទេ​។ សម្លឹង​មើល​វា​យូរៗ​ទៅ​ដូច​ជា​ជើង​ជ្រូក​។ ដូច្នេះ​គាត់​ក៏​រើស​យក​មក​លាង​សំអាត​។​

​បន្ទាប់​ពី​លាង​សំអាត​វា​មើលទៅ​ដូច​ជា​ជើង​ជ្រូក​មួយ ក្លាស្សេ​ក្នុង​ទូរ​ទឹកកក​។ រូបភាព​នេះ​គឺ​រស់​រវើក ចម្លែក​ណាស់​!

​ក្រោយមក ទើប​គាត់​បាន​ដឹងថា នេះ​គឺជា​ត្បូង​មាន​តម្លៃ​ដែល​មានឈ្មោះ​ថា ថ្ម​ជ្រូក​។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា ដុំថ្ម​ជ្រូក គឺជា​ថ្ម​ធម្មជាតិ​ដែល​ភាគច្រើន​មាន​ក្នុង​ថ្ម​ក្រា​នី​ត ដែល​ក្នុង​ដំណើរការ​នៃ​ចលនា​ភូមិសាស្ត្រ​វា​ប្រាស្រ័យ​ជាមួយ​សារធាតុ​រ៉ែ​ផ្សេងទៀត បង្ក​ទៅជា​រូបរាង​ពិសេស និង​ចម្លែក​។ ពួក​វា​ថែមទាំង​មាន​ពណ៌​ច្បាស់លាស់ និង​ពិតប្រាកដ​ដូចជា “​ជើង​ជ្រូក​” ពិតៗ​។​

​នេះ​គឺជា​រូបភាព​នៃ​ថ្ម​មួយ​ផ្សេង​ទៀត​។​

​ដើម្បី​ឲ្យ​ដុំថ្ម​មាន​ពន្លឺ​ចែងចាំង​នោះ បុរស​នោះ​បានឲ្យ​គេច្នៃ​វា​បន្ថែម​។​

​ពេលខ្លះ​ការតាក់តែង​របស់​ធម្ម​ជាតិ អស្ចារ្យ​ជាង​ស្នាដៃ​របស់​មនុស្ស​ទៀត​!

​ប្រិយមិត្ត​ទស្សនា Clip ពី “​ត្បូងថ្ម​សាច់ជ្រូក​”​

spot_img
×