Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម វ​ង្សី វិស្សុត បានអះអាងថា ការខ្ចី​លុយ​គេ​ច្រើន​លើសលុប មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ដែល​តម្រូវឱ្យ​មានការ​ចាយ​ឱ្យចំ​មុខ​

spot_img

​ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ នាពេល​កន្លងមក​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ នា​ព្រឹក​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ទាក់ទង​នឹង​ការខ្ចី​លុយ​ពី​បរទេស​យកមកប្រើ​ប្រាស់​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នោះ កម្ពុជា​នៅ​ខ្ចីលុយ​ពី​បរទេស​តិច​នៅឡើយ​។​

​ឯកឧត្ដម​បាន​បន្ថែម​ថា ​ដោយសារ​យើង​នៅ​ជំពាក់​បំណុល​គេ​នៅ​តិច យើង​សព្វថ្ងៃ​គ្រាន់តែ​នៅ​ខ្ចី​គេ​ទេ យើង​មិនទាន់​អី​ទេ អា​រឿង​ខ្ចីលុយ ខ្ចី​គេ​មិនទាន់​ខ្ចី​អស់​ផង គេ​មក​អង្វរ​ឱ្យ​ខ្ចី យើង​មិនទាន់​ប្រើ​អស់​ផង បំណុល​យើង​នៅ​ទាប ដូច្នេះ​យើង​នៅមាន​ផ្លូវ​សម្រាប់​ខ្ចី​​។

ឯកឧត្ដម​រដ្ឋលេខាធិកា​រ​បានបញ្ជាក់ថា ប៉ុន្តែ​ការខ្ចី​លុយ​គេ​ច្រើន​លើសលុប មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ដែល​តម្រូវឱ្យ​មានការ​ចាយ​ឱ្យចំ​មុខ និង​ការចាយ​ទៅតាម​នីតិវិធី​មួយ​ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ការប្រើ​ប្រាក់កម្ចី និង​ធនធាន​សាធារណៈ​ទាំងអស់​ផងដែរ​៕​ដោយ៖កូឡាប

spot_img
×