Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ថ្មី ស្រុក​រំដួល ត្រូវបាន​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​

spot_img

​ខេត្តស្វាយរៀង​: មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រំដួល​ថ្មី ខេត្តស្វាយរៀង រួម​នឹង​សមិទ្ធផល​នានា ត្រូវបានធ្វើ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោយពី​ត្រូវបាន​ផ្លាស់ប្តូរ​មក​ទីតាំង​ថ្មី​ស្ថិតនៅ​ភូមិ​តា​ជោ ឃុំ​សង្កែ ស្រុក​រំដួល ដោយសារ​ទីតាំង​ចាស់​មាន​ទីធ្លា និង​ផ្លូវ​ចូល​បន្ទាយ​តូចចង្អៀត ពិបាក​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​។​

​ពិធី​សម្ពោធ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រោម​អ​ធិ​តី​ភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ហើយ​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​អាជ្ញាធរ​ដែនដី រួម​នឹង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើន​កុះករ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី បាន​ណែនាំ​ដល់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​រំដួល និង​មន្ត្រី​អា​វុ​ហត្ថ​ទាំងអស់ ត្រូវខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី កងកម្លាំង​មូលដ្ឋាន​រួមគ្នា​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ទាំង​៩​ចំណុច ឲ្យ​ទទួលបាន​ជោគជ័យ​បន្ថែម​៕​ដោយ​៖​វ៉ៃ​កូ​


spot_img
×