Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​ឆ្នាំ​២០២១ ដល់​២០៣០ នៅ​ទីប្រជុំជន មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​គ្រួសារ

spot_img

​ខេត្តស្វាយរៀង​៖​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ បាន​មានប្រសាសន៍ថា ការផលិត​ទឹកស្អាត គឺ​ចាំបាច់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ ដោយ​ទឹក​គឺមាន​សារសំខាន់​ទៅលើ​សុខភាព​អ្នកប្រើប្រាស់​។ រាជរដ្ឋាភិបាល​បានដាក់​ចេញ នូវ​គោលនយោបាយ​ទឹកស្អាត​នៅ​ឆ្នាំ​២០២១ ដល់​២០៣០ នៅ​ទីប្រជុំជន​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់​គ្រួសារ ហើយ​ចាប់ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ មាន​ទឹកស្អាត​ប្រើប្រាស់​ទូទាំងប្រទេស​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ឱកាស​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ ឲ្យ​ដំណើរការ​ប្រព​ន្ធ័​ប្រព្រឹត្ត​កម្ម​ទឹកស្អាត ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី UF Membrane របស់​អង្គភាព​រដ្ឋាករទឹក​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ នៅ​រដ្ឋាករទឹក​ខេត្តស្វាយរៀង ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង ។​

​ឯកឧត្តម​ចម ប្រសិទ្ធ បាន​មានប្រសាសន៍​ទៀតថា ក្រុង​ស្វាយរៀង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​២​ម៉ឺន​គ្រួសារ កន្លងមក​រដ្ឋាករទឹក​ខេត្តស្វាយរៀង ផលិត​ទឹកស្អាត​បានតែ​៤.៨០០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ ហើយ​បើ​ប្រើប្រាស់​ប្រព​ន្ធ័​បច្ចេកវិទ្យា​ថ្មី ដែល​កំពុង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នេះ ផលិត​បាន​៧.៣០០​ម៉ែត្រគុប​ក្នុង​១​ថ្ងៃ ដូច្នេះ​អាច​កាត់បន្ថយ​ការចំណាយ ក្នុង​គ្រួ​សារបាន​ច្រើន​។ ដោយនៅ​ខេត្តស្វាយរៀង តម្លៃ​ទឹកស្អាត​ក្នុង​១​ម៉ែត្រគុប​តម្លៃ​១.២០០​រៀល បើ​ប្រៀបធៀប​ទៅ​និង​ទឹកបរិសុទ្ធ ច្រក​ដប​ស្មើរ​១.០០០​លីត្រ​ឬ​៣​ពាន់​ដប​។ ហើយ​បើ​ប្រៀបធៀប​ទៅតាម​ទីប្រជុំជន កន្លែង​ខ្លះ​ដែល​អាជ្ញាធរ​បាន​វិនិយោគ ទៅ​ក្រុមហ៊ុន​ឯកជន​តម្លៃ​ទឹកស្អាត រហូត​ទៅដល់​២.៧០០​រៀល​ក្នុង​១​ម៉ែត្រគុប ។ ដោយ​ប្រទេស​យើង​កំពុងអភិវឌ្ឍន៍ នៅ​ខ្វះខាត​ទុន​ក្នុងការ​អភិវឌ្ឍ​រាជរដ្ឋាភិបាល​បានផ្តល់​ឲ្យ​វិស័យ​ឯកជន ចូលមក​ធ្វើការ​បណ្តាក់ទុន ដោយ​ឲ្យ​ក្រុមហ៊ុន​HAINAN LITREE Purifying Technoi.ogy coLTD និង​ក្រុមហ៊ុន​មីក្រូ​ក្យូ​រី​ហ្វី ខេ​សិន មកពី​ទីក្រុង​សៀង​ហៃ​ប្រទេស​ចិន ផលិត​ទឹកស្អាត​បោះ​ដុំ ដោយមាន​តម្លៃ​ដើម​ក្រោម​១.២០០​រៀល​ក្នុង​១​ម៉ែត្រគុប ហើយ​អង្គភាព​រដ្ឋាករទឹក​ខេត្ត ជា​អ្នក​លក់រាយ​ទៅ​ប្រជាពលរដ្ឋ​ប្រើប្រាស់​តម្លៃ​១.២០០​រៀល​ក្នុង​១​ម៉ែត្រគុប​។ ហើយ​នា​ព្រឹក​នេះដែរ ក៏បាន​អញ្ជើញលោក​ប្រ​ធា​មន្ទីរ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍​២៥​រាជធានី​ខេត្ត មក​ទស្សនៈ​សិក្សា​យកគំនិត​ទៅរក​ដៃ​គូរ​ក្រុមហ៊ុន​វិស័យ​ឯកជន ដើម្បី​សហការ​ផលិត​ទឹកស្អាត​លក់​ជូន​ប្រជាពលរដ្ឋ តាម​បណ្តា​ខេត្ត​របស់ខ្លួន បាន​ប្រើប្រាស់​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត​ឆៃ យូ​ន​ឡុង តំណាង​ក្រុមហ៊ុន​Litree និង​ក្រុមហ៊ុន​មីក្រូ​ភ្យួ រី​ហ្វី ខេ​សិន បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៦ លោក​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ដំបូង គឺមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​កម្ពុ​ជាមាន​ភ្នំ​និង​ទន្លេ សមុទ្រ​យ៉ាង​ស្រស់បំព្រង មាន​បន្លែ​ផ្លែឈើ​ដ៏​សម្បូរបែប ប្រជាជន​ប្រកប​ជីវភាព​រស់នៅ​ប្រកបដោយ​សុខសន្តិភាព​។ ប៉ុន្តែ​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា បាន​ជួប​បញ្ហា​កង្វះខាត​ទឹកស្អាត និង​ទឹកស្អាត​មិនអាច​ទៅដល់​គ្រប់​តំបន់​។ ហេតុនេះហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន ឱកាស​ធ្វើ​ការសហការ​ជាមួយនឹង​ក្រសួង​ឧស្សាហកម្ម ប្រទេស​កម្ពុជា បង្កើត​ក្រុមការងារ​សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ទឹកស្អាត រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​។​

​លោក​បាន​សង្កត់ធ្ងន់ ទៅលើ​គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ទឹកស្អាត រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​គឺ​៖ ផ្តល់​បច្ចេកវិទ្យា​និង​ផលិតផល​ល្អ ប្រសើរ​ជាងគេ​លើ​វិស័យ​ទឹកស្អាត ផលិត​ទឹកស្អាត ដែលមាន​អនាម័យ​ប្រកបដោយ​គុណភាព សុវត្ថិភាព​និង​តម្លៃ​សម​រ្យ​៕​ដោយ​៖​វ៉ៃ​កូ​

spot_img
×