Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡាយ​បង្ហូរ​ទឹកលូ​ប្រាំ ត្រូវ​ប្រជាពលរដ្ឋ​ជិត​២០០​គ្រួសារ សង់​លំនៅដ្ឋាន​រំលោភ នៅលើ​ប្រឡាយ និង​ចាក់ដី​បំពេញ​ប្រឡាយ រំលោភ​យក​ជា​កម្មសិទ្ធិ​

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​អាជ្ញាធរ​ដែនដី កំណត់​ឲ្យ​បាន​ច្បាស់ ពី​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ខណៈដែល​ប្រឡាយ​បង្ហូរ​ទឹកលូ​ប្រាំ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន សង់​លំនៅដ្ឋាន​រំលោភ នៅលើ​ប្រឡាយ ជាមួយនឹង​ការចាក់ដី​បំពេញ​ប្រឡាយ រំលោភ​យក​ជា​កម្ម​ផងដែរ​។​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់ថា ប្រឡាយ​បង្ហូរទឹក​មាន​សារប្រយោជន៍​យ៉ាងខ្លាំង សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជនបទ ប្រកបមុខរបរ​ធ្វើស្រែ​ចំការ ប្រឡាយទឹក​នេះហើយ ជា​អ្នកផ្ដល់​ទឹក​ឲ្យ​ប្រជាពលរដ្ឋ​ស្រោចស្រព​ស្រែ ចម្ការ ផលដំណាំ​ផ្សេងៗ តែ​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ​វិញ ប្រឡាយ​បង្ហូរទឹក​ក៏មាន​សារសំខាន់ ខ្លាំងណាស់ ដោយ​វា​អាច​រំដោះ​ទឹក​លិចលង់​លំនៅដ្ឋាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​បាន​យ៉ាង​ប្រសើរ​។​

​ការបញ្ជាក់​បែបនេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ ខណៈដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យមើល​ស្ថានីយ​បូមទឹក​លូ​ប្រាំ និង​ប្រឡាយ​បង្ហូរ​ទឹកលូ​ប្រាំ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​លោក​បញ្ជាក់​ផងដែរ​ថា ជា​ជំហរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ យើង​នឹង​បង្កើត​ឲ្យ​មាន​ក្រុមការងារ​មួយ ដែលមាន​ការចូលរួម ពី​ការិយាល័យ​សុរិយោដី​ខណ្ឌ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​បាញ់ថ្នាំ​កំណត់​ទីតាំង ឱ្យបាន​ច្បាស់​នឹងធ្វើ​ការណែនាំ​ប្រជាពលរដ្ឋ ដែល​រំលោភ​ប្រឡាយ​ខាងលើ​ឲ្យ​រុះ​រើចេញ​។​
​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ប្រឡាយ​លូ​ប្រាំ​នេះ​មាន​ទទឹង​៥០​ម៉ែត្រ ដោយ​ទុក​ផ្លូវ​សងខាង ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក​ចំនួន​ជាង​១០០​គ្រួសារ ដោយ​ក្នុងនោះ នៅ​ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ​៣ ចំនួន​៣៥​គ្រួសារ និង​ភូមិ​ឫស្សី​២ ចំនួន​៧៦​គ្រួសារ ។ ពួកគាត់​ទាំងនេះ បាន​សង់​លំនៅដ្ឋាន​រំលោភ នៅលើ​តួ​ប្រឡាយ​តែម្ដង​៕​ដោយ​៖​កូ​ឡាប​

spot_img
×